កូនទី៣ របស់ Moses Chan និង Aimee ជាកូនស្រី

ហុងកុង៖ ក្រោយស្វាគមន៍កូនទី៣ តារាសម្តែងដ៏ល្បីល្បាញ Moses Chan និងភរិយា Aimee បានធ្វើឲ្យប្រិយមិត្តជាច្រើនងឿង ឆ្ងល់ថាកូនរបស់ពួកគេស្រី ឬប្រុស ទើបតែម្សិលមិញនេះ Aimee បានបង្ហោះរូបក្មេងតូចនិង ប្រកាសថាទី៣នេះគឺកូនស្រី ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី២ខែឧសភាឆ្នាំ២០១៦នេះថា កូនទីបីរបស់ Moses Chan និងភរិយា Aimee ដែលកើតកាលពីថ្ងៃទី២៧ខែមេសានោះគឺ ជាកូនស្រី ដោយ Aimee បានបង្ហោះរូបភាព២សន្លឹកនៅក្នុង Weibo របស់នាងនិងសរសេរថា “ទីបំផុតព្រះបានប្រទានកូនទីបីមកឲ្យពួកយើងហើយ ស្វាគមន៍ព្រះ នាងតូច Camilla” ។

កាលពីប៉ុន្មានថ្ងៃមុនតារា សម្តែងវ័យ៤៥ឆ្នាំ Moses Chan បានប្រកាសថាភរិយាសម្រាលបានកូនទីបី តែមិនបានប្រាប់ថា ជាកូនស្រីឬកូនប្រុសនោះទេ ដោយរង់ចាំ ធ្វើសន្និសីទ ដើម្បីផ្តល់ព័ត៌មានលម្អិត ។ ក្រោយបង្ហោះរូបកូនស្រីនេះ មានប្រិយមិត្តជាច្រើនសម្តែងការអបអរដោយ Moses Chan មានកូនប្រុសពីរនាក់រួចទៅហើយ  ៕

កូនទី៣ របស់ Moses Chan និង Aimee ជាកូនស្រី

កូនទី៣ របស់ Moses Chan និង Aimee ជាកូនស្រី

កូនទី៣ របស់ Moses Chan និង Aimee ជាកូនស្រី