ដឹងទេថាកៅអីក្នុងឡានមួយណា អង្គុយហើយមានសុវត្ថិភាពបំផុតពេលមានគ្រោះថ្នាក់?

ផែនការចាត់ចែងចរាចរណ៍នៅសហរដ្ឋអាមេរិចបានធ្វើការសិក្សាស្រាវជ្រាវទាក់ទង សុវត្ថិភាពរបស់កៅអីអង្គុយក្នុងឡាន ហើយបានឲ្យដឹងថា ជិត 10 ឆ្នាំក្រោយពីបានធ្វើការត្រួតពិនិត្យទៅលើកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ ឃើញថា: ប្រសិនជាមានគ្រោះថ្នាក់កន្លែងអ្នកបើក 100 % នោះ អ្នកដែលអង្គុយជាប់អ្នកបើកនឹងមានគ្រោះថ្នាក់ដល់ទៅ 101 %។ សម្រាប់កៅអីខាងក្រោយអ្នកបើក កៅអីគៀនអ្នកបើកខាងក្រោយ និង កៅអីកណ្តាល មានភាពប្រថុយពី 73.4 , 74.2 និង 62.2 តាមលំដាប់ តែអ្វីដែលចាំបាច់បំផុតនោះគឺការពាក់ខ្សែក្រវ៉ាត់។

ដឹងទេថាកៅអីក្នុងឡានមួយណា អង្គុយហើយមានសុវត្ថិភាពបំផុតពេលមានគ្រោះថ្នាក់?

កន្លែងអង្គុយខាងក្រោយផ្នែកកណ្តាល : ភាពប្រថុយ 62.2 %
កន្លែងអង្គុយខាងក្រោយផ្នែកកណ្តាលគ្មានកៅអីបាំងនៅពីមុខ ដូចនេះវាមានចន្លោះធំគ្រប់គ្រាន់ក្នុងការ ការពារពេលមានគ្រោះថ្នាក់ឡានបុក លើសពីនេះទៅទៀត កន្លែងកៅអីកណ្តាលនេះនឹងទទូលរងការប៉ះទង្គិចតិចជាងកៅអីខាងក្រោយផ្នែកគៀនទាំងសងខាង។

កន្លែងអង្គុយខាងក្រោយអ្នកបើក : ភាពប្រថុយ 73.4%
កន្លែងអង្គុយផ្នែកខាងក្រោយអ្នកបើកគឺជាកន្លែងដែលមានសុវត្ថិភាពបំផុតបន្ទាប់ពីកៅអីកណ្តាល ព្រោះអ្នកបើកនឹងមានភ្ញោចក្នុងការការពារខ្លួនពេលមានគ្រោះថ្នាក់ ដូចនេះអ្នកបើកនឹងព្យាយាមបង្វែរចង្កូតគេច ឬ ធ្វើអ្វីគ្រប់យ៉ាងដែលអាចនឹងធ្វើទៅបានដើម្បីគេចពីគ្រោះថ្នាក់ ដូចនេះអ្នកនៅខាងក្រោយនឹងមានមសុវត្ថិភាពទៅតាមនោះដែរ។

កន្លែងអង្គុយគៀនអ្នកបើកផ្នែកខាងក្រោយ : មានភាពប្រថុយ 74.2%
កន្លែងអង្គុយមួយនេះជាកន្លែងស្រួលក្នុងការឡើងឡាន មើលទេសភាព ហើយរាងមានសុវត្ថិភាពទៀតផង។

កៅអីអ្នកបើក : ភាពប្រថុយ 100%
ប្រសិនបើធៀបទៅនឹងកៅអីខាងក្រោយ កៅអីអ្នកបើកមានការការពារការប៉ះទង្គិចរាងតិច ដូចនេះពេលមានគ្រោះថ្នាក់ នឹងត្រូវប៉ះទង្គិចមុនគេ ហើយកញ្ចក់ឡានខាងមុខមិនសូវជារឹងមាំណាស់ណានោះទេ ដូចនេះអាចមានភាពប្រថុយក្នុងការរងរបួសផ្នែកខាងក្រៅច្រើនជាង។

ដឹងទេថាកៅអីក្នុងឡានមួយណា អង្គុយហើយមានសុវត្ថិភាពបំផុតពេលមានគ្រោះថ្នាក់?

កៅអីគៀនអ្នកបើក : ភាពប្រថុយ 101%
កៅអីគៀនអ្នកបើកគឺជាកន្លែងដែលមានសុវត្ថិភាពតិចបំផុត ដោយសារតែមានចន្លោះក្នុងការការពារពេលបុករាងខ្លី ហើយនៅពេលដែលមានគ្រោះថ្នាក់ អ្នកបើកតែងកាច់ចង្អូតគេចចេញដើម្បីការពារខ្លូន ដោយមិនបានគិតដល់អ្នកដែលនៅគៀនដូចនេះ កន្លែងនេះនឹងរងការប៉ះទង្គិចទាំងផ្នែកគៀននិងផ្នែកខាងមុខតែម្តង៕

ប្រភព៖ whatsupkhmer

  • ដឹងទេថាកៅអីក្នុងឡានមួយណា អង្គុយហើយមានសុវត្ថិភាពបំផុតពេលមានគ្រោះថ្នាក់?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:ចំនេះដឹង
Tags: