៧​ចំណុច​ពី​លំហ​អាកាស​ដែល​គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​ពន្យល់​បាន​

អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញនូវអ្វីៗជាច្រើនពាក់ព័ន្ធនឹងលំហអាកាសក្នុងរយៈកាលកន្លងមក ក៏ប៉ុន្តែនៅតែមានចំណុចមួយចំនួនដែលអ្នកវិទ្យាសាស្ត្រនៅតែមិនអាចធ្វើការពន្យល់បាន។ តើអ្វីខ្លះដែលនៅតែជាអាថ៌កំបាំង ដោយអ្នកវិទ្យាសាស្ត្រមិនអាចពន្យល់បាន?

១. អ្វីដែលយើងអាចឃើញពេលនេះ គឺត្រឹមតែចំណែក៥%នៃចក្រវាលប៉ុណ្ណោះ

៧​ចំណុច​ពី​លំហ​អាកាស​ដែល​គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​ពន្យល់​បាន​

 

គ្រប់យ៉ាងដែលយើងមើលឃើញ គឺគ្រាន់តែចំណែក៥%នៃចក្រវាល ចំណែក៩៥%ទៀត គឺជាថាមពលខ្មៅ និងរូបធាតុខ្មៅ ប៉ុន្តែដោយសារយើងមិនអាចមើលឃើញវា ដូចនេះយើងមិនដឹងថាតើវាមានពិតឬយ៉ាងណា។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រជឿថា ថាមពលខ្មៅ គឺជាកម្លាំងអាថ៌កំបាំងមួយដែលជំរុញឲ្យល្បឿននៃការពង្រីកខ្លួនរបស់ចក្រវាលកាន់តែលឿន ចំណែកឯរូបធាតុខ្មៅ គឺជារូបធាតុដែលមិនអាចមើលឃើញ ដែលបង្កើតបានជាម៉ាសរូបធាតុដ៏ធំនៅក្នុងកាឡាក់ស៊ី។ អ្នកវិទ្យាសាស្ត្រជឿថា ថាមពលខ្មៅ និងរូបធាតុខ្មៅនេះមានវត្តមាននៅក្នុងលំហ ព្រោះថាគេយល់ថា កម្លាំងទំនាញរបស់កាឡាក់ស៊ី មានកម្លាំងខ្លាំងដែលមិនអាចពន្យល់បានត្រឹមតែរូបធាតុដែលយើងអាចមើលឃើញប៉ុណ្ណោះទេ។

២. តើមានអ្វីកើតឡើងចំពោះភពអង្គារ?

៧​ចំណុច​ពី​លំហ​អាកាស​ដែល​គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​ពន្យល់​បាន​

មានការជឿថា ភពអង្គារធ្លាប់មានជីវិតរស់នៅលើនោះ ហើយក៏នៅតែមានជីវិតរស់នៅលើទីនោះដែរ ព្រោះថាភពនេះធ្លាប់មានមហាសមុទ្រដ៏ធំ ហើយឥលូវមានភស្តុតាងថា មានសារធាតុរាវហូរនៅលើផ្ទៃនៃភពនេះ។ ដូចនេះ តើភពនេះពិតជាធ្លាប់មានជីវិតរស់នៅ ឬនៅមានជីវិតបន្តរស់នៅដែរឬទេ? អ្នកវិទ្យាសាស្ត្រកំពុងតែបញ្ជូនមនុស្សទៅភពនេះដើម្បីធ្វើការស្រាវជ្រាវរកការពិត។

៣. តើកាំរស្មីខូស្មិកដែលមានថាមពលខ្លាំងមកពីណា?

៧​ចំណុច​ពី​លំហ​អាកាស​ដែល​គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​ពន្យល់​បាន​

 

កាំរស្មីខូស្មិក គឺជាស្នាមនៃធាតុល្អិតដែលធ្វើដំណើរយ៉ាងលឿន មកប៉ះនឹងផែនដី ប៉ុន្តែយើងមិនបានដឹងថា កាំរស្មីខូស្មិកនោះមានប្រភពមកពីណាទេ។ គេអាចដឹងថា កាំរស្មីខូស្មិកដែលមានថាមពលទាប គឺមកពីព្រះអាទិត្យ ដែលគេហៅថា ខ្យល់ព្រះអាទិត្យ ប៉ុន្តែការកំណត់ពីប្រភពនៃកាំរស្មីខូស្មិកដែលមានថាមពលខ្លាំង គឺជារឿងពិបាក។

៤. តើអ្វីជាដំណោះស្រាយចំពោះការខ្ទាតចេញនូវធាតុវិទ្យុសកម្មយ៉ាងលឿន (Fast Radio Bursts = FRB)?

៧​ចំណុច​ពី​លំហ​អាកាស​ដែល​គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​ពន្យល់​បាន​

ប្រសិនបើអ្នកវិទ្យាសាស្ត្រសំណាង នោះគេអាចមើលឃើញនូវរលកវិទ្យុសកម្មដែលខ្ទាតចេញមកក្នុងទម្រង់ជាពន្លឺ ដែលមានល្បឿនលឿនបំផុត ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនអាចកំណត់ថាFRB នេះមានប្រភពមកពីណានោះទេ? ទោះបីជាមានការលើកឡើងពីប្រភពរបស់វាក៏ដោយ ក៏ប៉ុន្តែមិនទាន់មានការព្រមព្រៀងគ្នាលើសម្មតិកម្មទាំងនោះនៅឡើយទេ។ ដូចនេះ គេនៅតែមិនទាន់អាចដឹងថា វាកើតឡើងពីអ្វី ហើយគេត្រូវប្រើវិធីល្អជាងវិធីដែលគេប្រើសព្វថ្ងៃ ប្រសិនបើគេចង់ស្វែងយល់ពីវា។

៥. ហេតុអ្វីក៏នៅក្នុងចក្រវាលមានរូបធាតុ (matter) ច្រើនជាង ធាតុប្រឆាំងនឹងរូបធាតុ (antimatter)?

៧​ចំណុច​ពី​លំហ​អាកាស​ដែល​គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​ពន្យល់​បាន​

គេដឹងថា នៅពេលដែលធាតុល្អិតនៃរូបធាតុ ប៉ះទង្គិចនឹងធាតុល្អិតរបស់ធាតុប្រឆាំងនឹងរូបធាតុ នោះវានឹងសាបសូន្យទាំងពីរ។ ដូចនេះ ប្រសិនបើបរិមាណនៃរូបធាតុទាំងពីរមានចំនួនស្មើគ្នា នោះចក្រវាលប្រហែលជាមិនមានធាតុល្អិតដូចអ្វីដែលយើងបានឃើញនោះទេ។ បើតាមអ្វីដែលគេដឹង Big Bang គួរតែបង្កើតបាននូវរូបធាតុទាំងពីរនូវបរិមាណស្មើគ្នា ប៉ុន្តែBig Bang មិនបានបង្កើតរូបធាតុទាំងពីរស្មើគ្នាទេ ដោយមូលហេតុមួយចំនួន។ ទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងពីមូលហេតុនោះនៅឡើយទេ។

៦. តើជីវិតនៅលើភពផែនដីចាប់ផ្ដើមដោយរបៀបណា?

៧​ចំណុច​ពី​លំហ​អាកាស​ដែល​គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​ពន្យល់​បាន​

វាជាសំណួរមួយ ដែលមិនទាន់មានចម្លើយច្បាស់លាស់ពីអ្នកវិទ្យាសាស្ត្រនៅឡើយ ក្នុងនោះអ្នកវិទ្យាសាស្ត្រខ្លះថា ជីវិតលើផែនដីចាប់ផ្ដើមដោយផ្កាយដុះកន្ទុយនាំមក ហើយអ្នកខ្លះថា មកពីផ្នែកខ្លះនៃភពអង្គារ បានធ្លាក់មកលើភពផែនដី ដែលអាចធ្វើឲ្យចាប់ផ្ដើមមានជីវិត។

៧. តើចក្រវាលនឹងបញ្ចប់ទៅវិញដោយរបៀបណា?

៧​ចំណុច​ពី​លំហ​អាកាស​ដែល​គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​ពន្យល់​បាន​

អ្នកវិទ្យាសាស្ត្របានធ្វើការប៉ាន់ប្រមាណថា ប្រហែល៦ពាន់លានឆ្នាំទៀត ផែនដីនឹងត្រូវលិចលង់ដោយសារការស្លាប់របស់ព្រះអាទិត្យ ប៉ុន្តែមិនបានបញ្ជាក់ថា ផ្នែកផ្សេងទៀតនៃចក្រវាលនឹងទៅជាយ៉ាងណានោះទេ។ មានទ្រឹស្ដីដែលថា ការបាត់បង់នូវកម្ដៅ នឹងអាចធ្វើឲ្យអ្វីគ្រប់យ៉ាងនៅក្នុងចក្រវាលមានសីតុណ្ហភាពដូចគ្នា ដែលមានន័យថា ផ្កាយទាំងអស់នឹងត្រូវអស់ពន្លឺ ហើយរូបធាតុទាំងអស់នឹងពុកផុយ។ ក៏មានផងដែរនូវទ្រឹស្ដីដែលថា អាចមាននូវបាតុភូតដែលផ្ទុយពី Big Bang នោះគឺ Big Crunch។

ប្រែសម្រួល៖ Sophany
ប្រភព៖


  • ៧​ចំណុច​ពី​លំហ​អាកាស​ដែល​គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​ពន្យល់​បាន​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:បច្ចេកវិទ្យា
Tags: