យុវជន​វ័យ​ក្មេង ១២ ក្រុម​បង្កើត​កម្មវិធី App ប្រជែង​សមត្ថភាព​គ្នា

នៅ​ក្នុង​ព្រឹត្តិការណ៍​ Women Techmarkers Firebase Hackathon ដែល​បាន​ប្រព្រឹត្ត​​ទៅ​កាល​​ពី​ម្សិល​មិញ​នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​-កូរ៉េ (CKCC) ​មាន​​​​យុវជន​វ័យ​ក្មេង​ ១២ ក្រុម​​​បាន​ចូលរួម​ប្រកួត​​ប្រជែង​សមត្ថភាព​គ្នា​​ក្នុង​ការ​បង្កើត App លើ​ទូរសព្ទ​ដៃ​ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android។

 

ការ​ប្រកួតប្រជែង ក្រុម​​ដែល​ឈ្នះ​លេខ​១ ទទួល​បាន​ទឹកប្រាក់ ៨០០ ០០០ រៀល ក្រុម​អ្នក​ឈ្នះ​លេខ ២ ទទួល​បាន​ទឹកប្រាក់ ៥០០ ០០០រៀល និង ក្រុម​ឈ្នះ​លេខ ៣ ទទួល​បាន​ទឹកប្រាក់​ ៤០០ ០០០ រៀល រួម​នឹង​​រង្វាន់​លើក​ទឹក​ចិត្ត​ជា​​ច្រើន​ទៀត។

 

យុវជន​វ័យ​ក្មេង ១២ ក្រុម​បង្កើត​កម្មវិធី App ប្រជែង​សមត្ថភាព​គ្នា

 

ឆ្លង​កាត់​កា​រ​ប្រកួត​ប្រជែង និង​ធ្វើ​បទ​បង្ហាញ ក្រុម​ដែល​ទទួល​បាន​ជយ​លាភី​លេខ​មួយ​​បាន​ទៅ​លើ​​ក្រុម​ ចំប៉ី Firebase ដែល​បាន​បង្កើត​ App ឈ្មោះ​ថា​ Remote Control  ​ក្រុម​ដែល​ទទួល​បាន​ជយលាភី​លេខ​ពីរ​មាន​ឈ្មោះ​ថា​​ ចនដូ ដែល​បាន​បង្កើត ​App ឈ្មោះ​ថា​ WhiteBoard និង​ក្រុម​ដែល​ទទួល​បាន​ជយលាភី​លេខ​បី​មាន​ឈ្មោះ​ថា​ក្រុម​ ស៊ុបភើ​ស្រ្តេត ដែល​បាន​បង្កើត​ App ឈ្មោះ​ថា​ LoveBoard។

 

យុវជន​វ័យ​ក្មេង ១២ ក្រុម​បង្កើត​កម្មវិធី App ប្រជែង​សមត្ថភាព​គ្នា(ក្រុម​ជយ​លាភី​លេខ១ )

យុវជន​វ័យ​ក្មេង ១២ ក្រុម​បង្កើត​កម្មវិធី App ប្រជែង​សមត្ថភាព​គ្នា

(ក្រុម​ជយ​លាភី​លេខ២ )

យុវជន​វ័យ​ក្មេង ១២ ក្រុម​បង្កើត​កម្មវិធី App ប្រជែង​សមត្ថភាព​គ្នា(ក្រុម​ជយ​លាភី​លេខ៣ )

 

ចំណែកឯ​​​​​​​ក្រុម​ផ្សេង​ទៀត​​ដែល​មិន​​​ទទួល​បាន​ជយ​លាភី​មាន​ដូច​ជា ក្រុម Number 5 ​បាន​បង្កើត ​App ឈ្មោះ​ថា Chat Translator ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៤ ក្រុម Chhai Dev ​បាន​បង្កើត ​App ឈ្មោះ​ថា Where’s my bus? ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៥ និង​ក្រុម Magic ​បាន​បង្កើត ​App ឈ្មោះ​ថា Mind ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៦ រួម​នឹង​ក្រុម​​ Forever Alone ​បាន​បង្កើត ​App ឈ្មោះ​ថា Bind Photo ក្រុម 146 ​បាន​បង្កើត ​App ឈ្មោះ​ថា Where Chat ក្រុម 9Drive ​បាន​បង្កើត ​App ឈ្មោះ​ថា khmer Delivery ក្រុម Glory ​បាន​បង្កើត ​App ឈ្មោះ​ថា Advisor ក្រុម Ly Tech ​បាន​បង្កើត ​App ឈ្មោះ​ថា E-Wedding និង​ក្រុម Captain ​បាន​បង្កើត ​App ឈ្មោះ​ថា petro។ សម្រាប់​ព័ត៌មាន​បន្ថែម​ពី App នីមួយ​ៗ​​ដែល​បាន​ឈ្នះ Sabay នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ។

 

កម្មវិធី Women Tech Makers ​នេះ​ធ្វើ​​ឡើង​ក្នុង​គោល​បំណង​​​​ បង្កើត​ក្រុម​​ប្រកួតប្រជែង​គ្នា​​ដោះ​ស្រាយ​បញ្ហា ឬ​បង្កើត App  ថ្មី​ៗ​ដែល​​មាន​ប្រយោជន៍​អាច​​ជួយ​ដល់​សង្គម និង​ប្រមូល​ផ្តុំ​​អ្នក​បច្ចេកវិទ្យា​ជា​ស្ត្រី​​វ័យ​ក្មេង មក​ចែក​រំលែក​បទពិសោធន៍​​ ដើម្បី​​ជំរុញ​និង​​ពង្រីង​ទំនាក់ទំនង​ស្រ្តី​ដែល​ធ្វើការ​លើ​វិស័យ​បច្ចេកវិទ្យា​ឲ្យ​​បាន​រឹង​មាំ​និង​ជោគជ័យ។

 

រូបថត៖ ទូរសព្ទ​​ដៃ