ដឹង​ទេ​ថា​​ ការ​រស់​នៅ​ក្បែរ​ទឹក​ជួយ​ឲ្យ​អ្នក​​កាត់​បន្ថយ​ភាព​ស្ត្រេស​បាន​?

អ្នកគ្រប់គ្នាធ្លាប់តែបានដឹងលឺហើយថា ការនៅក្បែរទឹកអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែនៅពេលនេះ មានភស្តុតាងវិទ្យាសាស្ត្រដែលបញ្ជាក់ថា តាមរយៈការសិក្សាថ្មីមួយបានអះអាងថា ការរស់នៅក្បែរទឹក នឹងជួយឲ្យការរស់នៅរបស់អ្នកបានល្អប្រសើរ ហើយរបាយការណ៍នៃការសិក្សានេះ ត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី Health & Place។

កាលពីពីរបីសប្ដាហ៍មុន អ្នកស្រាវជ្រាវបានបង្ហាញពីការសិក្សាមួយដែលបញ្ជាក់ពីមូលហេតុ៣យ៉ាងដែលពណ៌បៃតងជួយឲ្យសុខភាពរបស់មនុស្សបានល្អប្រសើរ ដូចជា ផ្ដល់ទីកន្លែងសម្រាប់ការធ្វើលំហាត់ប្រាណ បង្កើតឱកាសសម្រាប់ការទំនាក់ទំនងសង្គម និងអាចជួយកាត់បន្ថយស្ត្រេស។ ដោយឡែកនៅក្នុងការសិក្សាថ្មីនេះ ក៏បានបញ្ជាក់ពីចំណុចដូចគ្នានេះដែរសម្រាប់កន្លែងពណ៌ខៀវដូចជា កន្លែងមានទឹក។

ដើម្បីធ្វើការស្រាវជ្រាវដើម្បីគាំទ្រការអះអាងខាងលើ អ្នកស្រាវជ្រាវបានទាញយកព័ត៌មានស្តីពីស្ថានភាពកន្លែង ពីទិន្នន័យមូលដ្ឋានរបស់ជាតិ ដូចជា កន្លែងដែលជាព្រៃ ឧទ្យាន និងឆ្នេរសមុទ្រ ព្រមទាំងធ្វើការស្ទង់មតិពីសុខភាពដោយប្រើសំណួរពាក់ព័ន្ធនឹងសុខភាព ជីវិតរស់នៅ ការជួបជាមួយគ្រូពេទ្យ ស្ថានភាពសង្គមសេដ្ឋកិច្ច និងស្ថានភាពផ្លូវចិត្ត។ បន្ទាប់មកទិន្នន័យអំពីសុខភាព និងទីកន្លែងទាំងពីរនេះ ត្រូវបានបញ្ចូលគ្នា និងវិភាគ។ លទ្ធផលបង្ហាញថា ការមើលនូវទេសភាពពណ៌ខៀវឲ្យបានច្រើន ដូចជាកន្លែងមានទឹក នឹងធ្វើឲ្យស្ថានភាពផ្លូវចិត្តមានភាពល្អប្រសើរ ហើយកម្រិតនៃភាពស្ត្រេស មានកម្រិតទាប។

ចុះតើហេតុអ្វីពណ៌ខៀវ (ទឹក) ជួយកាត់បន្ថយស្ត្រេស ហើយពណ៌បៃតង(ដើមឈើ)មិនសូវ? ចម្លើយគឺអាចមកពីមូលហេតុដែលថា កន្លែងដែលមានពណ៌ខៀវគឺភាគច្រើនជាធម្មជាតិសុទ្ធសាធ ចំណែកឯពណ៌បៃតង អាចមានកន្លែងខ្លះជាការបង្កើតឡើងរបស់មនុស្ស ដូចជាទីលានលេងបាល់ទាត់ និងកន្លែងលេងជាដើម ប៉ុន្តែប្រសិនបើមើលទេសភាពបៃតងពីធម្មជាតិ នោះវានឹងអាចជួយកាត់បន្ថយស្រ្តេសបានដូចគ្នានឹងកន្លែងមានទឹកដែរ។

ប្រែសម្រួល៖ Sophany
ប្រភព៖


  • ដឹង​ទេ​ថា​​ ការ​រស់​នៅ​ក្បែរ​ទឹក​ជួយ​ឲ្យ​អ្នក​​កាត់​បន្ថយ​ភាព​ស្ត្រេស​បាន​?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:ជីវិតនិងសង្គម
Tags: