Peypey Dy ​សាក់លើ​ដង​ខ្លួន​៣កន្លែង​ផ្សេង​គ្នា អត្ថន័យ​ក៏​ផ្សេង​គ្នា​ដែរ

តារា​សម្ដែង Peypey Dy បាន​និយាយ​ប្រាប់ Sabay ថា ខ្លួន​បាន​សាក់​នៅ​លើ​ដង​ខ្លួន​​​រហូត​ដល់​ទៅ​៣កន្លែង ដោយ​ស្នាម​សាក់​នីមួយៗ​មាន​អត្ថន័យ​​ផ្សេងៗ​គ្នា។

 

Peypey Dy ​សាក់លើ​ដង​ខ្លួន​៣កន្លែង​ផ្សេង​គ្នា អត្ថន័យ​ក៏​ផ្សេង​គ្នា​ដែរ

 

ស្នាម​សាក់​ទាំង​៣កន្លែង​របស់ Peypey Dy មិន​បាន​សាក់​​បង្ហាញ​ពី​ភាព​កាច​សាហាវ ឬ ​រូប​ចម្លាក់​បូរាណ​ណា​មួយ​ឡើយ ប៉ុន្តែ​​តារា​រូប​នេះ​សាក់​ជា​ភាសា​អង់គ្លេស​​​នៅ​​​កន្លែង​ផ្សេងៗ​គ្នា និង​​អត្ថន័យ​​​ផ្សេងៗ​គ្នាដែរ។

 

ស្នាម​សាក់​ទី១ លោក​​បាន​ធ្វើ​នៅ​​ត្រង់​ក្រោម​​កដៃ​ខាង​ស្ដាំ ដោយ​សរសេរ​ជា​ភាសា​អង់គ្លេស Freedom ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ “​សេរីភាព”។

 

ស្នាម​សាក់​ទី២ នៅ​ត្រង់​​​ខាង​​ដើម​ដៃ​ខាង​ឆ្វេង ជា​ភាសា​អង់គ្លេស Be Yourself មាន​ន័យ​ជា​ភាសា​ខ្មែរ “ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង”។
 

ស្នាម​សាក់៣ នៅ​​​ត្រង់​ក ក្រោម​ត្រចៀក​ខាង​ឆ្វេង ដោយ​សរសេរ​ជា​អក្សរ D ដែល​សំគាល់​ថា​ជា​ឈ្មោះ​របស់​លោក​តែ​ម្ដង។
Peypey Dy  បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្នាម​សាក់​ទាំង៣កន្លែង​​ខាង​លើ លោក​បាន​សាក់​បន្ទាប់​ពី​បញ្ចប់​ពី​ការ​ថត​ខ្សែភាពយន្ត​រឿង “ប៉ុបពីទៅ​ហូលីវូដ”​ រួច។ នេះ​មិន​មែន​ជា​​ការ​សាក់​ចុង​ក្រោយ​របស់​លោក​ឡើយ តារា​ដែល​ផ្ទុះ​តាម​រយៈ Facebook​ រូប​នេះ គ្រោង​សាក់​កន្លែង​ផ្សេងៗ​​បន្ត​ទៀត។ នេះ​បើ​តាម​សាមី​ខ្លួន៕

 

 

Peypey Dy ​សាក់លើ​ដង​ខ្លួន​៣កន្លែង​ផ្សេង​គ្នា អត្ថន័យ​ក៏​ផ្សេង​គ្នា​ដែរ
 

Peypey Dy ​សាក់លើ​ដង​ខ្លួន​៣កន្លែង​ផ្សេង​គ្នា អត្ថន័យ​ក៏​ផ្សេង​គ្នា​ដែរ

 

Peypey Dy ​សាក់លើ​ដង​ខ្លួន​៣កន្លែង​ផ្សេង​គ្នា អត្ថន័យ​ក៏​ផ្សេង​គ្នា​ដែរ

 

អត្ថបទ៖ ខុត សីហា

  • Peypey Dy ​សាក់លើ​ដង​ខ្លួន​៣កន្លែង​ផ្សេង​គ្នា អត្ថន័យ​ក៏​ផ្សេង​គ្នា​ដែរ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:សិល្បៈ