ស៊ុំ សុម៉ាលី បាក់​ទឹក​ចិត្ត​ខ្លាំងក្រោយ​​វះ​កាត់រួច

​តារា​សម្តែង​ ​ស៊ុំ​ សុម៉ាលី ​បាន​ថ្លែង​​មក​កាន់​ Sabay ​ទាំង​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​ថា​​ នាង​អារម្មណ៍​ដូចជា​មិន​សូវ​ល្អ​ និង​​​បាក់​ទឹក​ចិត្ត​ខ្លាំង បន្ទាប់​ពី​ធ្វើ​​ការ​វះកាត់​រួច​ ​ព្រោះ​មួយ​ជីវិត​នេះ​កើត​មក​មាន​ជំងឺ​ច្រើន​ខុស​ពី​គេ។

 

“អារម្មណ៍​ដូចជា​មិន​សូវ​ល្អ​ទេ​​អូន​ ឥឡូវ​នេះ​មាន​អារម្មណ៍​ថា​ បាក់​ទឹក​ចិត្ត​ខ្លាំង ព្រោះ​ជីវិត​ជាតិ​នេះ ​កើត​មក​ឈឺ​ច្រើន​ពេក​ហើយ​ឈឺ​សុទ្ធ​តែ​ជំងឺ​ធ្ងន់”។​

 

ស៊ុំ សុម៉ាលី បាក់​ទឹក​ចិត្ត​ខ្លាំងក្រោយ​​វះ​កាត់រួច

 

តួ​ស្រី​ក្នុង​រឿង “ព្រលឹង​វល់​ៗ”​ បន្ត​ឲ្យ​ដឹង​ទៀត​ថា ​​ឥឡូវ​នេះ​នាង​កំពុង​តែ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​​ព្យាបាល​ ជំងឺ​ វះ​កាត់​ដុំ​គីស​ រយៈ​ពេល​ច្រើន​ថ្ងៃ​ហើយ​ ។

 

ស៊ុំ សុម៉ាលី បាក់​ទឹក​ចិត្ត​ខ្លាំងក្រោយ​​វះ​កាត់រួច

 

 រូបភាព៖ ហ្វេសប៊ុក​ស្វាមី ស៊ុំ សុម៉ាលី

 

“គ្រាន់​តែ​ត្រឡប់​មក​ពី​ដើរ​លេង​ សៀម​រាប​វិញ​ មិន​ទាន់​បាន​ចូល​ផ្ទះ​ផង​ ចុក​ពោះ​ខ្លាំង​ ស្វាមី និង​ក្រុម​គ្រួសារ​បាន​ដឹក​បង​មក​មន្ទីរ​ពេទ្យ​ភ្លាមៗ​ ។ហើយ​ឥឡូវ​គ្រាន់​តែ​គិត​ច្រើន​បន្តិច​​ហើយ​យំ​ របួស​ក៏​ចាប់​ផ្ដើម​ឈឺ​តិច​ៗ​ដែរ​”។ សុម៉ាលី ថ្លែង​តាម​រយៈ​បណ្ដាញ​សង្គម​មក​កាន់ Sabay។

 

មក​ដល់​ពេល​នេះ​ តួ​ស្រី​ក្នុង​រឿង “នាយ​ឡប់​ជំពប់​ស្នេហ៍” អះអាង​ថា​ នាង​បាន​ធូរ​បន្តិច​ហើយ​ និង​កំពុង​បន្ត​សម្រាក​តាមដាន​ជំងឺ​បន្ត​​ប្រហែល​ ៣ទៅ​៤​ថ្ងៃ​ទៀត៕

 

អត្ថបទ៖ ថា ម៉ាលីដា