ថ្ងៃនេះជាខួបកំណើតគំរប់ ៤១ឆ្នាំរបស់ David Beckham

អង់គ្លេស៖ គិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នេះគឺជាថ្ងៃខួបកំណើត គំរប់អាយុ ៤១ឆ្នាំ របស់កីឡាករ David Beckham ។
David Beckham មានឈ្មោះពេញថា David Robert Joseph Beckham កើតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៧៥  ដោយបច្ចុប្បន្ន អតីតកីឡាករ ក្លឹបបិសាចក្រហមរូបនេះ បាននឹងកំពុងរៀបចំ បើកក្លឹបមួយ នៅលើទឹកដី អាម៉េរិក ឈ្មោះ ថា ម៉ៃអាមី ។
គេនៅចាំបានថា នៅឆ្នាំ២០១៣ David Robert Joseph Beckham មានទ្រព្យសម្បត្តិក្នុងដៃ រហូតដល់ទៅ ៣៥០ លានដុល្លារអាម៉េរិក ។
កីឡាករ David Beckham  ក្លឹបដែលធ្លាប់លេងឲ្យមាន  Manchester United, Preston North End, Real Madrid, Milan, LA Galaxy, Paris Saint-Germain និង ក្លឹបតោបីអង់គ្លេស ដែលជាក្លឹបតំណាងឲ្យជាតិ ៕

ថ្ងៃនេះជាខួបកំណើតគំរប់ ៤១ឆ្នាំរបស់ David Beckham