ប៊ែ​ល​ធី គ្រុប រៀបចំ​ពិធីជប់លៀង​ជួបជុំ​បុគ្គលិក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​

ប៊ែ​ល​ធី គ្រុប រៀបចំ​ពិធីជប់លៀង​ជួបជុំ​បុគ្គលិក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​



ប៊ែ​ល​ធី គ្រុប បាន​ប្រារព្ធ​ពិធី​ជប់លៀង​ជួបជុំ​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ សរុប​ចំនួន​១.៧៤៥​នាក់ ដើម្បី​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ក្រោម​អធិបតីភាព លោក លី ឆេង អគ្គនាយក ប៊ែ​ល​ធី​គ្រុប និង​ជា​សកលវិទ្យាធិការ​សាកល​វិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ និង​លោកស្រី កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

លោក លី ឆេង បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងចិត្ត កម្លាំងកាយ គោរព​ច្បាប់​រដ្ឋ​បាន​ត្រឹមត្រូវ និង​បទបញ្ជាផ្ទៃក្នុង​តាម​ផ្នែក​នីមួយៗ​បាន​យ៉ាង​ល្អ​ប្រសើរ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ន៍​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់។

លោក​ក៏បាន​លើកឡើង​ពី​ការ​រីកចម្រើន​របស់​ប៊ែ​ល​ធី គ្រុប ក្នុង​រយៈពេល​១៣​ឆ្នាំ​កន្លង​មក​នេះ ចាប់តាំង​ពី​ប៊ែ​ល​ធី តែមួយ​ទីតាំង រហូតដល់​បច្ចុប្បន្ន មាន​១៩​ទីតាំង ក្នុង​នោះ​០១​ទីតាំង គឺជា​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ និង​១៨​ទីតាំង​ទៀត ជា​សាលា ប៊ែ​ល​ធី អន្តរជាតិ។

លោក​ក៏បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា យើង​បាន​បញ្ចូល​កម្មវិធីសិក្សា​បន្ថែម​ធំៗ ចំនួន​៧ សម្រាប់​ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ រួមមាន ទី​១-​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ។ ទី​២-​កម្មវិធី​ពង្រឹង​ស្មារតី។ ទី​៣-​កម្មវិធី​ទស្សនកិច្ច​សិក្សា។ ទី​៤-​កម្មវិធី​សិក្សា​តាម​ទូរទស្សន៍។ ទី​៥-​កម្មវិធី​ប្រឡង​សំណេរ។ ទី​៦-​កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា។ និង​ទី​៧-​កម្មវិធី​ប្រកួតប្រជែង​ទេព​កោសល្យ ហើយ​កម្មវិធី​នីមួយៗ​បាន​ចែក​ជា ៖

*ទី​១-កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ​រួមមាន
-​សិស្ស​ថ្នាក់​ទី​៩ សិក្សា​ពី​ទស្សនាទាន​ព្រះពុទ្ធសាសនា​
-​សិស្ស​ថ្នាក់​ទី​១០ សិក្សា​ពី សុវត្ថិភាព​ចំណីអាហារ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​
-​សិស្ស​ថ្នាក់​ទី​១១ សិក្សា​ពី ការយល់ដឹង​ពី​គ្រឿងញៀន និង​ជំងឺ​អេដស៍​
-​សិស្ស​ថ្នាក់​ទី​១២ សិក្សា​ពី ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​តួនាទី​យុវជន​នៅក្នុង​សង្គម។​

*ទី​២ កម្មវិធី​ពង្រឹង​ស្មារតី​រួមមាន ​៖
-​កម្មវិធី​ប្រកួតប្រជែង​និយាយ​ជា​សាធារណៈ​
-​កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស​
-​វេទិកា​ជជែក​ពិភាក្សា​ជា​សាធារណៈ​
*ទី៣ កម្មវិធី​ទស្សនកិច្ច​សិក្សា​រួមមាន ​៖
-​ថ្នាក់​ទី​៤ ទី​៥ ខ្មែរ និង ភាសា​អង់គ្លេស Level4-5 ទស្សនកិច្ច​ព្រះបរមរាជវាំង
-​ថ្នាក់​ទី​៦ ខ្មែរ និង ភាសា​អង់គ្លេស Level 6 ទស្សនកិច្ច​សារមន្ទីរ​ជាតិ​
-​ថ្នាក់​ទី​៧ ខ្មែរ និង ភាសា​អង់គ្លេស Level 7 ទស្សនកិច្ច​សារមន្ទីរ​ឧក្រិដ្ឋកម្ម
*ប្រល័យពូជសាសន៍​ទួល​ស្លែង​
-​ថ្នាក់​ទី​៨ ខ្មែរ និង ភាសា​អង់គ្លេស Level 8 ទស្សនកិច្ច​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​
-​ថ្នាក់​ទី​៩ ខ្មែរ និង ភាសា​អង់គ្លេស Level 9 ទស្សនកិច្ច​សារមន្ទីរ​ជាតិ និង​រមណីយ​ភ្នំ​តាម៉ៅ​
-​ថ្នាក់​ទី​១០ ខ្មែរ និង ភាសា​អង់គ្លេស Level 10 ទស្សនកិច្ច​ព្រះបរមរាជវាំង និង ភ្នំ​ព្រះរាជ​ទ្រព្យ ឧ​ត្តុ​ង្គ​
-​ថ្នាក់​ទី​១១​ខ្មែរ និង ភាសា​អង់គ្លេស Level 11 ទស្សនកិច្ច​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង និង​រមណីយដ្ឋាន ភ្នំ​សន្ទុក​
-​ថ្នាក់​ទី​១២​ខ្មែរ និង ភាសា​អង់គ្លេស Level 12 ទស្សនកិច្ច​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក និង​ប្រាសាទ​សម្បូរ​ព្រៃគុក​
​ទី​៤-កម្ម​វិធិ​សិក្សា​តាម​ទូរទស្សន៍ ​៖ សិស្ស​បាន​សិក្សា​ពី​ចម្រៀង​ខ្មែរ​-​អង់គ្លេស រឿងនិទាន និង​ទស្សនៈ​វាគ្មិន​ល្បីៗ​
​ទី​៥-កម្មវិធី​ប្រឡង​សំណេរ ​៖ សិស្ស​ចេះ​ស្ទាត់​ក្នុង​ការ​សរសេរ​កថាខណ្ឌ​សម្រាប់​ថ្នាក់​តូច និង​តែង​សេចក្ដី​សម្រាប់​ថ្នាក់​ធំ​
​ទី​៦-កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា​ ៖ ធ្វើ​ឲ្យ​សិស្ស​មាន​ជំនាញ ក្នុង​ការ​គិត​បូកលេខ ប្រមាណ​វិធី ដោះស្រាយ​បញ្ហា​បាន​ត្រឹមត្រូវ និង​ឆាប់រហ័ស។​
​ទី​៧-កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ​ ៖ លើកទឹកចិត្ត និង​ផ្តល់​ឱកាស​ជូន​សិស្សានុសិស្ស​បាន​បញ្ចេញស្នាដៃ និង​ទេពកោសល្យ​ដែល​ខ្លួន​មាន​ពី​កំណើត។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក លី ឆេង និង​លោកស្រី ក៏បាន​ជូនពរ​ដល់​បុគ្គលិក​ទាំងអស់ ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​មុន​នេះ និង​មាន​កម្មវិធី​រាំ​លេង​កម្សាន្ត និង​ចាប់ឆ្នោត​ផ្សងសំណាង​ជូន​បុគ្គលិក​ទាំងអស់​ផង​ដែរ​៕
ប៊ែ​ល​ធី គ្រុប រៀបចំ​ពិធីជប់លៀង​ជួបជុំ​បុគ្គលិក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​

ប៊ែ​ល​ធី គ្រុប រៀបចំ​ពិធីជប់លៀង​ជួបជុំ​បុគ្គលិក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​