រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ចុះ​ពិនិត្យមើល​ការ​រីកចម្រើន នៃ​ការ​ដាំដុះ​ដំណាំ​ម្រេច នៅ​ក្នុង​ភូមិ​អង្គរជ័យ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ចុះ​ពិនិត្យមើល​ការ​រីកចម្រើន នៃ​ការ​ដាំដុះ​ដំណាំ​ម្រេច នៅ​ក្នុង​ភូមិ​អង្គរជ័យ



​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កាលពី​ថ្ងៃ​ទី​១​ឧសភា បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ការ​រីក​ចម្រើន នៃ​ការ​ដាំដុះ​ដំណាំ​ម្រេច​នៅ​ក្នុង​ភូមិ​អង្គរជ័យ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត និង​ការដឹកនាំ​សហគមន៍​កសិកម្ម​ម្រេច។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថា អម​ដំណើរ​ដោយ​លោក ​ជា​អនុរដ្ឋលេខាធិការ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​កសិកម្ម និង​លោក លោកស្រី ជា​មន្ត្រី​បច្ចេកទេស ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង បាន​ចុះ​ពិនិត្យ​ការ​រីកចម្រើន នៃ​ការ​ដាំដុះ​ដំណាំ​ម្រេច​នៅ​ក្នុង​ភូមិ​អង្គរជ័យ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត និង​ការដឹកនាំ​សហគមន៍​កសិកម្ម​ម្រេច។

តាម​សេចក្ដីរាយការណ៍​របស់​ប្រធាន​សហគមន៍​កសិកម្ម​ម្រេច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ សហ​គមន៍​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩​ បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​១៩២​នាក់ មាន​ភាគហ៊ុន​សរុប​ចំនួន​៥៣៩​ហ៊ុន តម្លៃ​ក្នុង​១​ហ៊ុន​ គឺ​១​សែន​រៀល និង​មាន​ដើមទុន​សរុប​ប្រមាណ​៨០​លាន​រៀល​ម្រេច​កំពត​ត្រូវ​បាន​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​កម្ពុជា​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ​បច្ចុប្បន្ន​នេះ​ម្រេច​មានតម្លៃ​ ៖ ១) ម្រេច​ខ្មៅ​១​គីឡូក្រាម ​តម្លៃ​១៥​ដុល្លារ ៖ ២) ម្រេច​ក្រហម​២៥​ដុល្លារ​ ៖ ៣) ម្រេចស​២៨​ដុល្លារ​បន្ថែម​លើស​ពី​នេះ​ទៀត។

ប្រធាន​សហគមន៍​បញ្ជាក់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​សហគមន៍​មិន​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ទីផ្សារ ទាំង​ក្នុង និង​ក្រៅ​ទីផ្សារ​នៅឡើយ​ទេ ទន្ទឹម​នឹង​នេះ​ កសិករ​ដែល​ជា​សមាជិក​សហគមន៍ កំពុង​បាន​បន្ត​ពង្រីក​ការ​ដាំដុះ​បន្ថែម​ទៀត​ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ។​

ជា​មួយ​គ្នា​នេះ​ដែរ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព នៃ​កិច្ច​ដំណើរការ​ភ្ញាស់​កូន​ត្រី​ស្ពង់ និង​សាកសួរ​សុខទុក្ខ​មន្ត្រី​រាជការ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សមុទ្រ និង​ការ​ចិញ្ចឹម​ជ្រូក​របស់​កសិករ នៅ​ក្នុង​ភូមិ​អង្គរជ័យ៕​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ចុះ​ពិនិត្យមើល​ការ​រីកចម្រើន នៃ​ការ​ដាំដុះ​ដំណាំ​ម្រេច នៅ​ក្នុង​ភូមិ​អង្គរជ័យ
រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ចុះ​ពិនិត្យមើល​ការ​រីកចម្រើន នៃ​ការ​ដាំដុះ​ដំណាំ​ម្រេច នៅ​ក្នុង​ភូមិ​អង្គរជ័យ