ក្រុម​ចលនា​យុវជន​កម្ពុជា ១៥៧​សាខា ​ខេត្ត​ព្រះសីហនុ​ ចុះ​ចែក​ទឹក​ស្អាត និង​ទឹកបរិសុទ្ធ​ ជូន​ប្រ​ជា​ព​លរដ្ឋ​

ក្រុម​ចលនា​យុវជន​កម្ពុជា ១៥៧​សាខា ​ខេត្ត​ព្រះសីហនុ​ ចុះ​ចែក​ទឹក​ស្អាត និង​ទឹកបរិសុទ្ធ​ ជូន​ប្រ​ជា​ព​លរដ្ឋ​

​​ព្រះសីហនុ​ ៖ នៅ​រសៀល​ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០១៦​ ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​ លោក ទៀ សុខា ប្រធាន​សាខា​បាន​នាំ​យក​អំណោយ​មាន ទឹក​ស្អាត និង​ទឹកបរិសុទ្ធ ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​២​ភូមិ​មាន​ចំនួន ២៩០​គ្រួសារ​ ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ខា​ត​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ ក្នុង​នោះ​មាន​ភូមិ​ពូ​ធឿ​ង១៥៥​គ្រួសារ និង​ភូមិ​គគី​១៣៥​គ្រួសារ ស្ថិត​ក្នុ​ង​ឃុំ​បិត​ត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​លោក ទៀ សុខា ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម ១៥៧ សាខា​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍​សំ​ណេះ​សំណាល ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងពីរ​ភូមិ ព្រមទាំង​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក​ពី ​លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម ១៥៧ ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្ដេច​តែងតែ​យកចិត្តទុកដាក់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ដែល​កំពុង​រងគ្រោះ​ដោយសារ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៦​នេះ ខណៈ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ទទួល​រ​ង​នូវ​កម្តៅ ជាពិសេស​ខេត្ត​ព្រះសីហនុ ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​ដោយ​យើង​មិន​បានដឹង​នោះ​ទេ​។​

លោក ទៀ សុខា បាន​មាន​ប្រសាសន៍​ទៀត​ថា ទឹក​ស្អាត​ចំនួន ២៩៦​ប៊ីដុង ទឹកបរិសុទ្ធ​ចំនួន ១៤៨០​យួរ បាន​ដឹក​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ ​ក្នុង​ឃុំ​បិត​ត្រាំ​ង​។​

លោក​ប្រធាន​សាខា​យុវជន​ក្រុម​១៥៧ បាន​បន្ត​ថា ថ្វីត្បិតតែ​ទឹក​ ដែល​យក​មក​ចែក​ជូន​នា​ពេល​នេះ​មិនទាន់​គ្រប់​តាម​តម្រូវការ​ក៏​ពិតមែន ក៏​ប៉ុន្តែ​វា​អាច​ជួយ​សម្រួល​ការ​ខ្វះខាត និង​កាត់បន្ថយ​ការ​ចំ​ណា​យ​លើ​ការទិញ​ទឹក ឬ​ដើររក​ប្រភព​ទឹក​យក​មក​ប្រើ​ប្រាស់​ប្រចាំ​គ្រួសារ។ លោក​បាន​សន្យា​នឹង​ដឹក​ជញ្ជូ​ន​ទឹក​ស្អាត​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​បន្ត​ទៀត ​រហូតដល់​មាន​ភ្លៀង​ធ្លាក់​ជោគជាំ។

ក្នុង​ឱកាស​នោះ​ដែរ ក្រៅពី​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ លោក ទៀ សុខា បាន​នាំ​យក​អំណោយ​ទៅ​ចែ​ក​ជូន​គ្រួសារ​ក្រីក្រ​ចំនួន​៦​គ្រួសារ ស្ថិត​ក្នុង​ឃុំ​បិត​ត្រាំ​ង ក្នុង​នោះ​មួយ​គ្រួសារ​ទទួល​បាន​ថវិកា៥០​ម៉ឺន​រៀល អង្គរ​២៥​គីឡូក្រាម មី​០១​កេស ត្រីខ​១០​កំប៉ុង ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​០១​យួរ ប្រេងឆា ០១​លីត្រ អំបិល​០១​គីឡូ ស្ករស​០១​គីឡូក្រាម ប៊ីចេង​០.៥​គីឡូក្រាម។

គួរ​បញ្ជាក់​ថា នៅ​ខេត្ត​ព្រះសីហនុ មាន​តំបន់​មួយចំនួន​មាន​ភ្លៀង​បណ្ដើរ​ៗ​ហើយ​នៅ​តំបន់​ខ្លះទៀត​កំពុង​រងគ្រោះ​ដោយ​អាកាសធាតុ​រាំងស្ងួត​អូស​បន្លាយ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៦​នេះ៕​