Mane រកបានបីគ្រាប់ដើម្បីកម្ទេចការកម្តៅសាច់ដុំរបស់ Man City សម្រាប់ការជួប Real

ការរកគ្រាប់បាល់បញ្ចូលទីបីគ្រាប់របស់ខ្សែប្រយុទ្ធ Sadio Mane បានធ្វើឲ្យ Manchester City នឹងត្រូវប៉ះជាមួយនឹងក្រុម Real Madrid ក្នុងជើងទី២នៃក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយស្ពាយយកការរងបរាជ័យដ៏ឈឺចាប់ក្នុងលទ្ធផល ៤-២ នៅលើទឹកដីក្រុម Southampton កាលពីថ្ងៃអាទិត្យ។

ពោះការបង្ខំឲ្យលេងការប្រកួតនេះក្នុងរយៈពេល៣ថ្ងៃនៅមុនពេលការធ្វើដំណើរទៅកាន់ទឹកដី Bernabeu ដែលនៅពេលនោះក្រុមរបស់លោកនឹងព្យាយាមធ្វើឲ្យល្អពីការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងជើងទី១ អារម្មណ៍របស់លោក Manuel Pellegrini អ្នកចាត់ការទូទៅរបស់ក្រុម Man City បានស្ថិតក្នុងភាពងងឹតកាន់តែខ្លាំងនៅពេលដែលខ្សែប្រយុទ្ធ Shane Long បានជួយឲ្យក្រុម Southampton ស្ថិតនៅផ្លូវនៃការទទួលជ័យជម្នះ។

ការរងបរាជ័យនេះបានធ្វើឲ្យក្រុមរបស់លោក Pellegrini ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ដោយនាំមុខ៤ពិន្ទុពីលើក្រុម Manchester United ដែលនៅសល់មួយប្រកួតក្នុងដៃ ហើយខណៈដែលខ្សែប្រយុទ្ធ Kelechi Iheanacho របស់ក្រុម Man City បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ វាមាននូវភាពវិជ្ជមានតិចតួចប៉ុណ្ណោះសម្រាប់ក្រុមភ្ញៀវ នៅមុនពេលការប្រកួតកាត់សេចក្តីនៅថ្ងៃពុធខាងមុខនេះក្នុងទីក្រុង Madrid។ លោក Pellegrini ដែលបានធ្វើការតវ៉ាជាមួយនឹងក្រុមអាជ្ញាធរដើម្បីផ្លាស់ប្តូរការប្រកួតនេះដើម្បីឲ្យស្របតាមប្រទេសជាច្រើនផ្សេងទៀតនោះ បានធ្វើការផ្លាស់ប្តូរកីឡាករ៨នាក់ចំពោះក្រុមដែលបានជួប Real នៅកីឡដ្ឋាន Eastlands កាលពីថ្ងៃអង្គារ សប្តាហ៍មុន ខណៈដែលមានតែអ្នកចាំទី Joe Hart ខ្សែបម្រើ Nicolas Otamendi និង Fernandinho ប៉ុន្តែ បានចូលលេងក្នុងជម្រើសដំបូង៕

ប្រភព៖ baykdang

  • Mane រកបានបីគ្រាប់ដើម្បីកម្ទេចការកម្តៅសាច់ដុំរបស់ Man City សម្រាប់ការជួប Real已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:កំសាន្ត
Tags: