សុខ សិរី​វ​ឌ្ឍ​នា អំពាវនាវ​ឱ្យជួយ​…

6 Videos


តារាសម្ដែង និង ជាពិធីករសម្បូរសំនួនវោហារ លោក សុខ សិរីវឌ្ឍនា បានទាមទារ ក៏ដូចជាសំណូមពរឱ្យកូនខ្មែរជួយថែរក្សាការពារនូវសិល្បៈបុរាណខ្មែរ និង អ្វីដែលដូនតាបន្សល់ទុកឱ្យកុំឱ្យបាត់បង់ ។

ក្នុងសំលៀកបំពាក់ជាតួល្ខោនខោន លោក សុខ សិរីវឌ្ឍនា បានបរិយាយពីផ្នត់គំនិត ក៏ដូចជាសំណូមពរក្នុងបណ្ដាញសង្គមឱ្យដឹងថា «”សិល្បៈបុរាណល្ខោនខោល” នេះជាអ្វីដែលខ្មែរយើងមាន ប៉ុន្តែបរទេសគ្មាន ។ ហេតុអីកូនខ្មែរជំនាន់ក្រោយមួយចំនួនមើលរំលងសិល្បៈបុរាណដែលមានវ័យចំណាស់មួយនេះ ? ការហាត់រៀនរបាំល្ខោនខោលនេះគឺមានការពិបាក ត្រូវមានការតាំងចិត្ត តស៊ូ ខិតខំប្រឹងប្រែង ខុសពីសិល្បៈសម័យថ្មីដែលងាយយល់ ងាយធ្វើ ងាយសម្តែងជាង ។

សុខ សិរី​វ​ឌ្ឍ​នា អំពាវនាវ​ឱ្យជួយ​…

គ្រាន់តែការស្លៀកពាក់ក៏ចំណាយពេលយូរដែរ គឺរក្សានូវទម្រង់ដើម គ្មានឡេវគ្មានរ៉ូតអីទេ គឺពេលពាក់លើខ្លួន រួចដេរម្ជុលដោយដៃផ្ទាល់ ។ ដូនតាខ្មែរបានបន្សល់នូវសិល្បៈដ៏មានតំលៃសម្រាប់កូនចៅជំនាន់ក្រោយ ដូចនេះសូមកុំមើលរំលងទៀតអី សូមជួយលើកតំកើនសិល្បៈដូចតាខ្មែរយើងទាំងអស់គ្នា» ។

សុខ សិរី​វ​ឌ្ឍ​នា អំពាវនាវ​ឱ្យជួយ​…

ក្រៅពីជាតារាសម្ដែង ក៏ដូចជាពិធីករដែលមានសំនួនវោហារល្អហើយនោះ សុខ សិរីវឌ្ឍនា ត្រូវបានគេមើលឃើញថាលោកជាតារាប្រុសមួយដួងដែលតែងតែចេញមុខបញ្ចេញយោបល់ជាច្រើនជុំវិញការអភិវឌ្ឍជាតិ ក៏ដូចជារឿរ៉ាវផ្សេងៗដែលជាប់ទាក់ទងនឹងសិល្បៈខ្មែរ ៕ ភូមិន្ទ

សុខ សិរី​វ​ឌ្ឍ​នា អំពាវនាវ​ឱ្យជួយ​…
សុខ សិរី​វ​ឌ្ឍ​នា អំពាវនាវ​ឱ្យជួយ​…
សុខ សិរី​វ​ឌ្ឍ​នា អំពាវនាវ​ឱ្យជួយ​…