កូន​ស្រី​ច្បង​លោក​អូបាម៉ា នឹង​ចូល​រៀន​នៅ​សាលា​ល្បី​ Harvard

កូនស្រីច្បងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា គឺយុវតី Malia នឹងចូលរៀននៅសកលវិទ្យាល័យ Harvard នាឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីសេតវិមាននៅសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ។

កូន​ស្រី​ច្បង​លោក​អូបាម៉ា នឹង​ចូល​រៀន​នៅ​សាលា​ល្បី​ Harvard

Malia វ័យ១៧ឆ្នាំ នឹងត្រូវខំប្រឹងប្រែងយកចិត្តទុកដាក់លើការប្រលងបញ្ចប់ថ្នាក់វិទ្យាល័យរបស់នាងមុនពេលនាងត្រូវសម្រាក១ឆ្នាំសម្រាប់

ត្រៀមចូលសកលវិទ្យាល័យ។ នេះបើតាមមន្ត្រីសេតវិមានបានរៀបរាប់ប្រាប់សារព័ត៌មាន Reuters ។

ប្រភពដដែលបានឲ្យដឹងថា Malia បានបង្ហាញចំណាប់អារម្មណ៍របស់នាងលើវិស័យភាពយន្តនិងទូរទស្សន៍។ Malia បានចុះកម្មសិក្សាច្រើនក្នុងវិស័យទាំងនោះ តួយ៉ាងកាលពីរដូវក្ដៅមុន Malia បានកម្មសិក្សានៅក្រុមហ៊ុនទូរទស្សន៍ខ្សែកាបអាមេរិក HBO និងឆ្នាំ២០១៤កន្លងទៅ នាងបានធ្វើការឲ្យទូរទស្សន៍ CBS។

មហាវិទ្យាល័យតាមផ្នែកផ្សេងៗនៃសាលា Harvard បានឲ្យដឹងតាមរយៈវិបសាយរបស់ខ្លួនថា សាលាបានរៀបចំជូនសិស្សដែលទទួលបានការអនុញ្ញាតឲ្យចូលរៀន អាចពន្យារពេល១ឆ្នាំដើម្បីធ្វើដំណើរបំពេញគម្រោងការងាររបស់ខ្លួន។ សិស្សប្រមាណ៨០ទៅ១១០នាក់ បានសម្រេចចិត្តយកការឈប់សម្រាកនោះ៕

កូន​ស្រី​ច្បង​លោក​អូបាម៉ា នឹង​ចូល​រៀន​នៅ​សាលា​ល្បី​ Harvard

កូន​ស្រី​ច្បង​លោក​អូបាម៉ា នឹង​ចូល​រៀន​នៅ​សាលា​ល្បី​ Harvard

ប្រភព៖ សប្បាយ