យល់​ដឹង​ពី​​អាហា​រូបត្ថម្ភត្រឹមត្រូវ​សម្រាប់​អ្នក​កីឡា

ជាង២៥ឆ្នាំហើយដែលខ្ញុំបានធ្វើការផ្នែកអាហារូបត្ថម្ភសម្រាប់អ្នកជំនាញ និងអត្តពលិកអូឡាំពិកដូចជា កីឡាលើកដុំដែក ទ្រីយ៉ាត្លុង ជិះកង់ បាល់ទាត់ និងអ្នកកីឡាបាល់បោះ ជាដើម។ ខ្ញុំបានយល់ដឹងជាច្រើនអំពីផលប្រយោជន៍ និងភាពខុសគ្នាក្នុងការប្រើប្រាស់អាហារូបត្ថម្ភ ដែលអាចផ្តល់លទ្ធផលល្អប្រសើរ តួយ៉ាងដូចជា ក្រុម Herbalife Gran Canaria Team ដែលជាក្រុមកីឡាបាល់បោះជម្រើសមួយក្នុងចំណោមក្រុមប្រកួតអេស្ប៉ាញ (Spanish league)។

អាហារូបត្ថម្ភល្អ គឺជាគោលបំណង ហើយក៏ជាតម្រូវការចាំបាច់សម្រាប់អត្តពលិក មនុស្សទូទៅមិនថាអ្នកជំនាញវិជ្ជាជីវៈ អ្នកចម្បាំង ឬមនុស្សសាមញ្ញនោះទេ។ គុណប្រយោជន៍ដែលទទួលបានពីការទទួលទានអាហារូបត្ថម្ភល្អទាំងនោះ បានផ្តល់នូវសុខភាពល្អដល់ពួកគេជាយូរអង្វែង ហើយជួយបង្កើនគុណភាពការងារឲ្យកាន់តែល្អប្រសើរឡើង។

យល់​ដឹង​ពី​​អាហា​រូបត្ថម្ភត្រឹមត្រូវ​សម្រាប់​អ្នក​កីឡា

បើអ្នកមានបំណងចង់បង្កើនអាហារូបត្ថម្ភសម្រាប់កីឡា ខ្ញុំគិតថា អ្នកគួរចូលរួមជាមួយសកម្មភាពអាហារូបត្ថម្ភកីឡាឲ្យបានទៀងទាត់។ ថាមពល/កាល់ឡូរី គឺជាធាតុសំខាន់បំផុតសម្រាប់អ្នកកីឡា។ អំឡុងពេលធ្វើលំហាត់ប្រាណ អ្នកត្រូវការថាមពលដែលទទួលបានពីកាបូនហ៊ីដ្រាត និងជាតិខ្លាញ់។ ការសិក្សាបានបង្ហាញថា ការទទួលទានអាហារដែលសម្បូរដោយជាតិកាបូហ៊ីដ្រាត ដូចជាដំឡូងបារាំង ផ្លែឈើ នំប៉័ងគ្រាប់ធញ្ញជាតិ ប៉ុន្មានម៉ោងមុនធ្វើលំហាត់ប្រាណ ផ្តល់នូវថាមពលដែលរាងកាយត្រូវការ ហើយវាជួយជំរុញក្នុងការប្រកួតប្រជែង។ ក្រៅពីថាមពលដែលរាងកាយត្រូវការ អ្នកត្រូវទទួលទានប្រូតេអ៊ីន មុន និងក្រោយពេលធ្វើលំហាត់ប្រាណ ដោយសារវាផ្តល់នូវសារៈសំខាន់និងជួយទ្រទ្រង់ដល់សាច់ដុំ ព្រមទាំងជួយជួសជុលសាច់ដុំដែលរងការខូចខាតក្នុងអំឡុងពេលហាត់ប្រាណ។

អត្តពលិកបុរស-នារីជាច្រើន អាចនឹងលំបាកក្នុងការទទួលបានអាហារូបត្ថម្ភល្អៗអំពីរបបអាហារតាមបែបប្រពៃណី ដោយសារអាហារទាំងនេះអាចមានភាពងាយស្រួលក្នុងការចម្អិន និងទទួលទាន។ ដូច្នេះ ការសម្រេចចិត្តឲ្យបានឆាប់រហ័សក្នុងការងាកមកទទួលទានរបបអាហារណាដែលអាចផ្តល់ជាតិប្រូតេអ៊ីន/កាបូនហ៊ីដ្រាតសម្បូរបែប ដូចជាអាហារក្រឡុកជីវជាតិបំប៉ន (Shake) ដែលអាចផ្តល់សារជាតិសំខាន់ដែលរាងកាយត្រូវការ ហើយងាយស្រួលទទួលទានថែមទៀតផងនោះ គឺល្អប្រសើរបំផុត។

ក្រៅពីប្រូតេអ៊ីន ជាតិខ្លាញ់ និងសារធាតុបំប៉នជាច្រើនមុខ ទឹកក៏ជាសារធាតុចម្បងដែលអ្នកគួរយកចិត្តទុកដាក់ផងដែរ។ អ្នកគួរទទួលទានទឹកឲ្យបាន៨កែវក្នុងមួយថ្ងៃ ហើយសម្រាប់អ្នកដែលធ្វើលំហាត់ប្រាណ គួរទទួលទានទឹកឲ្យបានច្រើនជាងនេះ ដោយសាររាងកាយអ្នកបានបាត់បង់ជាតិទឹកអំឡុងពេលធ្វើលំហាត់ប្រាណ។

ការសិក្សាស្រាវជ្រាវ បានជួយក្នុងការស្វែងយល់អំពីអាហារូបត្ថម្ភកីឡាដែលផ្សារភ្ជាប់ទៅនឹងលទ្ធផលសម្រាប់អត្តពលិកទាំងអស់នោះ។ អ្នកខ្លះចូលចិត្តលែងកីឡា ប៉ុន្តែពួកគេមិនបានយល់ច្បាស់ពីសារៈសំខាន់របស់អាហារូបត្ថម្ភនោះទេ។ ប្រការនេះបណ្តាលឲ្យមានអតុល្យភាពរវាងបរិមាណកាឡូរីដែលពួកគេទទួលទាន និងប្រើប្រាស់។ ជាលទ្ធផលពួកគេអាចប្រឈមនឹងភាពធាត់ និងជំងឺមួយចំនួនទៀត ដូចជា ជំងឺសរសៃឈាមបេះដូង គាំងបេះដូង ជាដើម ហើយជំងឺទាំងនេះត្រូវគេស្គាល់ថាជាជំងឺដែលកើនឡើងខ្លាំងជាងគេក្នុងសតវត្សទី២១។

យល់​ដឹង​ពី​​អាហា​រូបត្ថម្ភត្រឹមត្រូវ​សម្រាប់​អ្នក​កីឡា

បណ្ឌិត Julián Álvarez García

អាហារូបត្ថម្ភប្រកបដោយតុល្យភាពដែលផលិតឡើងដោយសារធាតុចិញ្ចឹមត្រឹមត្រូវតែមានកាឡូរីតិចនិងជីវិតរស់នៅសកម្មអាចជួយឲ្យអ្នករស់នៅយូរអង្វែង និងប្រកបដោយសុខភាពល្អ។បើអ្នកជាអ្នកស្នេហាវិស័យកីឡាហើយចង់សម្រកទម្ងន់អ្នកប្រហែលនឹងជ្រើសរើសលែងកីឡាណាមួយលេងជាប្រចាំ ប៉ុន្តែទន្ទឹមនឹងនោះអ្នកក៏គួរធ្វើឲ្យប្រាកដថាអ្នកទទួលទានកាបូនហ៊ីដ្រាតជាតិប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ទឹកឲ្យបានគ្រប់គ្រាន់ និងយកចិត្តទុកដាក់លើអាហារូបត្ថម្ភពិសេសបន្ទាប់ពីលេងកីឡាឬធ្វើលំហាត់ប្រាណរួច។ហើយអាហារក្រឡុក(Shake) គឺជាជម្រើសដែលអ្នកមិនគួរមើលរំលងនោះទេ។

ប្រភព៖ សប្បាយ