ញ៉ាំបន្លែពណ៌បៃតង និងទឹកច្រើន អាចបំបាត់ការឈឺចាប់ ពេលមករដូវបាន

គ្រប់ពេលដែលខ្ញុំ មានអាការៈឈឺពោះ មុនពេលមករដូវ ខ្ញុំតែងតែត្រូវបានគ្រូពេទ្យ ណែនាំឲ្យបង្កើនការញ៉ាំបន្លែពណ៌បៃតង និងកាត់បន្ថយការញ៉ាំរបស់ហឺរ និងរបស់ផ្អាប់។ ហើយខ្ញុំឆ្ងល់ណាស់ថា តើវាធ្វើឲ្យខ្ញុំ មានសុខភាពល្អវិញ ដូចម្តេចទៅ?

គន្លឹះដ៏សំខាន់មួយ សម្រាប់ការឈឺពោះធ្ងន់ធ្ងរ ក្នុងពេលមករដូវ គឺដោយសារតែមានការស្ទះ ក្នុងអាងត្រគាកដែលជាការផ្លាស់ប្តូរលំហូរឈាម ដូច្នេះហើយ វានឹងដាក់សម្ពាធខ្លាំង ក្នុងសរសៃឈាម ស្បូន និងទ្វារមាស។ បើសិនជាអ្នក ញ៉ាំទឹកមិនគ្រប់គ្រាន់ ក្នុងពេលនេះទេ លំហូរឈាមកាន់តែថយចុះ ដូច្នេះហើយ ការឈឺចាប់នឹងកាន់តែធ្ងន់ធ្ងរទៅៗ។ ថ្វីបើអ័រម៉ូន ដើរតួនាទីដ៏សំខាន់ក៏ដោយ ក៏ការញ៉ាំអាហារ អាចនឹងត្រូវការធ្វើជាមួយគ្នា ដើម្បីគ្រប់គ្រងការឈឺចាប់។

តើការញ៉ាំបន្លែពណ៌បៃតង និងទឹកច្រើន ជួយអ្វីបានខ្លះទៅ?
បន្លែពណ៌បៃតង សម្បូរជាតិសរសៃ អង់ទីអុកស៊ីដង់ និងមានជាតិទឹកខ្ពស់ ដូចជាត្រសក់ ស្ពៃស្ពីណាច ឬឃឹនឆាយជាដើម។ ជីវជាតិទាំងនេះ មិនត្រឹមតែជួយពង្រឹង ដល់លំហូរឈាម តាមរយៈការបង្កើន ការបង្គ្រប់ជាតិទឹក ក្នុងខ្លួនប៉ុណ្ណោះ តែវាក៏ជួយបំបាត់ការហើម ហើមពោះ ដែលបណ្តាលមកពី ការមករដូវដែរ។ បន្លែពណ៌បៃតងមួយចំនួន ដូចជា ប្រូខូលី សម្បូរជាតិកាល់ស្យូមណាស់ ដែលអាចជួយបន្ធូរសាច់ដុំ ដូច្នេះ វាក៏អាចបំបាត់ ការឈឺចាប់ពេលមករដូវ បានយ៉ាងល្អដែរ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ចូរញ៉ាំបន្លែទាំងអស់ ជារបៀបឡុកឡាក់ចូលគ្នា ឬញ៉ាំជាស៊ុបក៏បានដែរ។ បើសិនជាអ្នក កំពុងតែឈឺចាប់ធ្ងន់ធ្ងរនោះ ចូរប្រើប្រាស់ទឹកក្តៅស្អំសិនទៅ និងបន្តការញ៉ាំអាហារខាងលើ៕

ញ៉ាំបន្លែពណ៌បៃតង និងទឹកច្រើន អាចបំបាត់ការឈឺចាប់ ពេលមករដូវបាន

ប្រភព៖ www.health.com.kh

  • ញ៉ាំបន្លែពណ៌បៃតង និងទឹកច្រើន អាចបំបាត់ការឈឺចាប់ ពេលមករដូវបាន已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:កំសាន្ត