ជំងឺមហារីកក្រពេញ ប្រូស្តាត អាចនឹងមានអាការៈទាំងនេះ

ការបញ្ជាក់អំពី ជំងឺមហារីកក្រពេញប្រូស្តាត ប្រហែលជាមិនអាចដឹងភ្លាមៗនោះទេ។ បុរសដែលមានជំងឺមហារីកប្រភេទនេះ ច្រើនតែសម្គាលឃើញ មានអាការៈជាច្រើន នៅពេលជំងឺនេះ កាន់តែវិវត្តទៅមុខទៀត។

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអំពី អាការៈមួយចំនួន ដែលអាចគិតថា អ្នកកំពុងតែមានជំងឺមហារីក ក្រពេញប្រូស្តាតហើយ។
•    ពិបាកនោម និងពេលខ្លះអស់កម្លាំងតែម្តងក្នុងពេលឈរនោម
•    ត្រូវការនោមញឹកញាប់ ជាពិសេស ពាក់កណ្តាលយប់
•    ពិបាកចាប់ផ្តើមនោម ឬនោមមិនចេញតែម្តង
•    កម្លាំងលំហូរទឹកនោម ដូចជាចុះខ្សោយ
•    មានអារម្មណ៍ក្រហាយៗពេលនោម
•    ឈាមក្នុងទឹកនោម
•    ឈាមក្នុងទឹកកាម
•    ពិបាកបាញ់ទឹកកាម
•    ឈឺចាប់ពេញខ្លួន ជាពិសេសចង្កេះ សន្លាក់ត្រគាក ឬភ្លៅ
•    មានសម្ពាធក្នុងតំបន់អាងត្រគាក
•    ឈឺក្នុងឆ្អឹង
•    លិង្គមិនឡើងរឹង។

ដូច្នេះ បើសិនជាអ្នកសម្គាល់ឃើញ អាការៈណាមួយ ដូចបានរៀបរាប់ខាងលើ ដែលគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកបារម្ភនោះ អ្នកគួរតែទៅពិគ្រោះ ជាមួយអ្នកជំនាញខាងតម្រងនោម ដើម្បីវាយតម្លៃទៅលើមូលហេតុរបស់វា៕

ជំងឺមហារីកក្រពេញ ប្រូស្តាត អាចនឹងមានអាការៈទាំងនេះ

ប្រភព៖ www.health.com.kh