តុលាការ ចោទប្រកាន់ មន្ត្រី​សមាគម​អាដហុក​៤​រូប និង​អគ្គលេខាធិការរង​គ​.​ជ​.​ប​. ពីបទ​សូកប៉ាន់​សាក្សី​

ភ្នំពេញ:
​តុលាការ បានសម្រេច​ធ្វើការ​ចោទប្រកាន់ មន្ត្រី​សមាគម​អាដហុក​៤​រូប និង អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ពីបទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ បទ សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​។

​ការចោទប្រកាន់​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា នេះ​។​
​    ​

​លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក លោក ណៃ វ៉ង់​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់​អាដហុក និង អ្នកស្រី កឹម មុនី មន្ត្រី​ស៊ើបអង្កេត​សិទ្ធិ​កុមារ និង​ស្ត្រី នៃ​សមាគម​អាដហុក ត្រូវ​ចោទ​ពីបទ សូកប៉ាន់​សាក្សី​។
​ចំណែក​លោក នី ចរិយា អគ្គលេខាធិការរង គ​.​ជ​.​ប​. និង​លោក​សឺ​ន សាលី មន្ត្រី​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ចោទប្រកាន់​ពីបទ សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​។​

តុលាការ ចោទប្រកាន់ មន្ត្រី​សមាគម​អាដហុក​៤​រូប និង​អគ្គលេខាធិការរង​គ​.​ជ​.​ប​. ពីបទ​សូកប៉ាន់​សាក្សី​