​កំពូល​តារា​ Youtube​​ ដែល​មាន​ជាង​គេ​ទាំង​១០​នាក់​ (ម្នាក់​ៗ​​មាន​ប្រាក់​រាប់​លាន​ដុល្លារ​)

១០. Rosanna Pansino ២,៥លានដុល្លារ

Rosanna វ័យ៣០ឆ្នាំរូបនេះ រកប្រាក់ដល់ទៅខ្ទង់លានដុល្លារដោយសារតែនាងបានបង្ហាញពីរបៀបធ្វើម្ហូប ជាពិសេសគឺការបង្រៀន Nerdy nummies ដែលបានធ្វើឲ្យក្រុមហ៊ុនលក់ទំនិញផ្ទះបាយបានធ្វើជាដៃគូជាមួយនាងផងដែរ ។

៩.Roman Atwood ២,៥លានដុល្លារ

បុរសវ័យ៣២ឆ្នាំរូបនេះបានធ្វើជាដៃគូជាមួយ Nissan ហើយវីដេអូចុងក្រោយរបស់គាត់ដែលល្អ គឺ ការបោកមិត្តស្រីរបស់ខ្លួនថាកូនរបស់ពួកគេបានស្លាប់ ដែលវីដេអូនេះត្រូវបានគេប្រតិកម្មយ៉ាងខ្លាំង ។

៨.Lily Singh ២,៥លានដុល្លារ ៖

Lilyជាអ្នកចម្រៀងនិងជាតារាកំប្លែងផងដែរ ហើយតារាវ័យ២៧ឆ្នាំរូបនេះបានចាប់ផ្តើមបង្ហោះវីដេអូក្នុងYoutubeតាំងពីឆ្នាំ២០១០ ប៉ុន្តែភាពល្បីល្បាញរបស់នាងទើបតែកើតឡើងប៉ុន្មានឆ្នាំទេ ។

៧. Michelle Phan ៣លានដុល្លារ ៖

Michelle Phan ត្រូវបានគេស្គាល់ថាជាតារាក្នុងInternetដ៏ស្រស់ស្អាតម្នាក់ ដោយវីដេអូរបស់គាត់គឺផ្តោតលើការតុបតែងខ្លួន និង ការផាត់មុខ ។

៦.KSI ៤,៥លានដុល្លារ ៖

ដើមឡើយ KSI ជាតារ៉ារ៉ុបប៉ុណ្ណោះ តែចុងក្រោយបែរជាគាត់ក្លាយជាតារាYoutubeដ៏ល្បីទៅវិញដោយសារតែការថតបង្ហោះវីដេអូលេងហ្គេមដូចជា FIFA ជាដើម ។

៥.Rheet & Link ៤,៥លានដុល្លារ ៖

ភាគច្រើននៃអ្នករកចំណូលបានច្រើនពីYoutubeគឺប្រភេទអ្នកកំប្លែង ហើយ បុរសទាំង២នាក់នេះបានល្បីល្បាយដោយសារការធ្វើជាវីដេអូកម្មវីធី Good Mythical Morning Series ។

៤.Lindsey Stirling ៦លានដុល្លារ ៖

ជាអ្នកលេងវីយូលុងផងនិងជាអ្នករាំដ៏ពូកែម្នាក់ផង Lindsey ពិតជាជោគជ័យក្នុងYoutubeបើទោះបីនាងធ្លាប់ក្រុមហ៊ុនមួយបដិសេធក្តី តែដោយសារYoutubeនាងក៏អាចបង្កើតអាល់ប៊ុមចម្រៀងនិងវីដេអូហ្គេមផ្ទាល់ខ្លួនបានដោយមិនពឹងក្រុមហ៊ុននោះទេ ។

៣.Fine Brother ៨.៥លានដុល្លារ ៖

Benny (ឆ្វេង) Rafi (ស្តាំ) បងប្អូនទាំងពីរនេះរកចំណូលបានយ៉ាងច្រើនដោយសារការធ្វើវីដេអូនៃកុមារៗប្រតិកម្មនឹងវីដេអូនានារបស់Youtube ។

២.Smosh ៨,៥លានដុល្លារ ៖

Smosh គឺជាប៉ុស្ត៍របស់Youtubeមួយបង្កើតឡើងដោយ Ian Hecox & Anthony Padilla ដែលតែងនិយាយពីការកំប្លែង ហើយមិត្តភក្តិ២នាក់នេះបានកើនឡើងនូវអ្នកSubscribeដល់ទៅ២១លាននាក់ឯណោះ ។

១.Pew Die Die ១២លានដុល្លារ ៖

ស្ដេចនៃYoutubeគឺជារូបគាត់នេះហើយ ដែលមានចំណូលប្រចាំឆ្នាំច្រើនអនេក ។ លោកFelix Kjerlberg អាយុ២៥ឆ្នាំ ដែលដាក់ងារថាPew Die Die នេះសព្វថ្ងៃមានអ្នកSubscribeដល់ទៅ៣៩លាននាក់ដោយសារតែការថតវីដេអូហ្គេមដ៏ពូកែរបស់ខ្លួន ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • ​កំពូល​តារា​ Youtube​​ ដែល​មាន​ជាង​គេ​ទាំង​១០​នាក់​ (ម្នាក់​ៗ​​មាន​ប្រាក់​រាប់​លាន​ដុល្លារ​)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:ជីវិតនិងសង្គម
Tags: