ពេលជិតឆ្លងទន្លេគួរតែ ធ្វើដូចម្តេចទើប អាចជួយអ្នកឲ្យ សម្រាលតាមធម្មជាតិ?

ប្រសិនជាអ្នកចង់សម្រាលកូន តាមបែបធម្មជាតិ អ្នកត្រូវតែត្រៀមគ្រប់ បែបយ៉ាងជាមុនសិន ទើបអ្នកអាចទទួលជោគជ័យ ក្នុងការសម្រាលកូនដោយ មិនបាច់វះកាត់។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នក ពីរបៀបផ្សេងៗដែលអ្នកគួរតែ ធ្វើពេលដែលអ្នកស្ថិតក្នុងដំណាក់ កាលចុងក្រោយនៃការពរពោះ មានន័យថាពេលដែល ជិតដល់ខែកើត។

នៅពេលដែលដល់ខែ ដែលអ្នកជិតឆ្លងទន្លេ អ្នកត្រូវតែប្រយ័ត្នពី ទម្ងន់របស់ខ្លួន ដោយគ្រប់គ្រងវាឲ្យបានល្អ។ ចំពោះរបបអាហារវិញ អ្នកគួរតែញ៉ាំអាហារមួយចំនួន ដែលមានប្រូតេអ៊ីនច្រើន ព្រោះវាជាអាហារដែល ងាយស្រួលរំលាយ ដោយអ្នកអាចញ៉ាំពងមាន់ និងទឹកដោះគោច្រើន ទឹកសម្លផ្សេងៗ ហើយមិនត្រូវបរិភោគ អាហារដែល មានខ្លាញ់ឡើយ។
ជាងនេះទៅទៀត អ្នកអាចរកសៀវភៅដែលទាក់ទង នឹងការសម្រាលកូនមកមើលបាន ព្រោះវាអាចជួយអ្នកឲ្យត្រៀមលក្ខណៈផ្លូវចិត្តទុកជាមុន ហើយត្រូវតែរក្សាចិត្តធម្មតា ដោយត្រូវតែធ្វើយ៉ាងណាជម្រះចោល នូវភាពភ័យខ្លាចចំពោះការសម្រាលកូន គ្រប់បែបយ៉ាង ម្យ៉ាងទៀតអ្នកត្រូវតែហាត់ ប្រាណដោយអាចដើរបាន នោះពេលដែលអ្នក សម្រាល វានឹងជួយអ្នក សម្រាលលឿន៕

ពេលជិតឆ្លងទន្លេគួរតែ ធ្វើដូចម្តេចទើប អាចជួយអ្នកឲ្យ សម្រាលតាមធម្មជាតិ?

ប្រភព៖ www.health.com.kh

  • ពេលជិតឆ្លងទន្លេគួរតែ ធ្វើដូចម្តេចទើប អាចជួយអ្នកឲ្យ សម្រាលតាមធម្មជាតិ?已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:កំសាន្ត