ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​៖ រដ្ឋាភិបាល​កម្ពុជា​កំពុង​គាប​សង្កត់​សកម្មជន​សិទ្ធិ​មនុស្ស និង​បក្ស​ប្រឆាំង​តាម​យន្ដការ​តុលាការ​

សកម្មជន​សិទ្ធិ​មនុស្ស​៥នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ពី​បទ​ពុក​រលួយ ដែល​ជា​ចំណាត់​ការ​ចុង​ក្រោយ​មួយ​ប្រឆាំង​នឹង​បណ្ដា​អ្នក​រិះគន់​រដ្ឋាភិបាល​ជុំវិញ​រឿង​អាស្រូវ​ស្នេហា​ផ្លូវ​ភេទ​មួយ​ទាក់​ទង​នឹង​មេដឹកនាំ​បក្ស​​ប្រឆាំង​មួយ​រូប​នៅ​កម្ពុជា។