អ្នក​ជំនាញ​បង្ហាញ​ពី​ ​វិធី​ដំណើរ​ការ​ ​Window 95​ ​លើ​ ​Apple Watch​

ដូចដែលប្រិយមិត្តបានដឹងហើយថា Apple Watch គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការរបស់ Apple។ តែនៅពេលនេះស្រាប់តែមានការលេចលឺមកថា បុរសម្នាក់បានដាក់ឲ្យដំណើរការនៅប្រព័ន្ធប្រតិបត្តិការដ៏ចំណាស់មួយរបស់ Microsoft គឺ Window 95 នៅលើ Apple Watch បានយ៉ាងជោគជ័យ។

អ្នក​ជំនាញ​បង្ហាញ​ពី​ ​វិធី​ដំណើរ​ការ​ ​Window 95​ ​លើ​ ​Apple Watch​

អ្នក​ជំនាញ​បង្ហាញ​ពី​ ​វិធី​ដំណើរ​ការ​ ​Window 95​ ​លើ​ ​Apple Watch​

បុរសម្នាក់នោះឈ្មោះ Nick Lee។ គាត់បានប្រើកម្មវិធី WatchKit app និងកូដមួយចំនួនសម្រាប់កែ Bochs x86 emulator របស់ Apple Watch ដើម្បីអាចបញ្ចូលកម្មវិធី Window 95 ទៅក្នុងនោះ។ លើសពីនេះគាត់ក៏បានចែករំលែកនូវបច្ចេកទេសនានាសម្រាប់មហាជនទូទៅអាចធ្វើបានដូចគាត់ផងដែរ។

បច្ចេកទេសទាំងនោះប្រិយមិត្តអាចចូលទៅទាញយកក្នុងគេហទំព័រ github បានដោយមិនគិតថ្លៃ៕

ប្រភព៖ សប្បាយ