ជឿទេថាវីតាមីន C អាចបំបាត់ការឈឺចាប់ ក្នុងពេលមករដូវបាន

នៅពេលស្ត្រីម្នាក់ឈានដល់ពេញវ័យ ការមករដូវ នឹងក្លាយទៅជាផ្នែកមួយ នៃជីវិតរបស់គេជាមិនខាន។ ការមករដូវ អាចមានរយៈពេលចាប់ពី ៣ ថ្ងៃទៅមួយសប្តាហ៍ឯណោះ។ បើសិនជាស្ត្រីមិនមានផ្ទៃពោះ ឬមានជំងឺទេនោះ ការមករដូវនឹងកើតឡើងជារៀងរាល់ខែ។ បើសិនជាអ្នកមករដូវជាទៀងទាត់ មានន័យថា ប្រព័ន្ធប្រដាប់បន្តពូជអ្នក កំពុងតែធ្វើការបានល្អ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងពេលមករដូវ ស្ត្រីមួយចំនួនត្រូវការដោះស្រាយ ជាមួយនឹងការឈឺចាប់របស់នាងយ៉ាងច្រើន។ សំណាងដែរ វីតាមីន C អាចជួយដល់ពួកគេបាន។

យកល្អ គួរតែញ៉ាំអាហារសម្បូរវីតាមីន C ក្នុងពេលមករដូវ ប៉ុន្តែ អ្នកក៏អាចបន្ថែមអាហារសម្បូរវីតាមីន C ញ៉ាំ ក្នុងពេលកំពុងតែឈឺចាប់បានដែរ ព្រោះវាអាចជួយលុបបំបាត់ ផលវិបាកនានានៃការមករដូវដែរ។

វីតាមីន C នឹងជួយកាត់បន្ថយចំនួនអ័រម៉ូន ប្រូហ្សេស្តេរ៉ូនក្នុងស្បូន អនុញ្ញាតឲ្យភ្នាសរបស់ស្បូន ឆាប់របើកលឿន និងចូលរួមក្នុងការបញ្ចេញជាតិពុល ដោយគ្មានការឈឺចាប់ទៀត។

ក្រៅពីនេះ វីតាមីន C ក៏ជួយរាងកាយបឺតស្រូបជាតិដែក និងពង្រឹងដល់ភាពរឹងមាំ របស់សរសៃឈាមទៀត។
•    អាហារសម្បូរវីតាមីន C មានដូចជា ផ្លែឈើជូរៗ ល្ហុង សារី ប៉េងប៉ោះ ម្ទេសប្លោក ប្រូខូលី ផ្លែគីវី បន្លែពណ៌បៃតងចាស់ បឺរី ជាដើម។
•    អ្នកក៏អាចប្រើថ្នាំបំប៉នវីតាមីន C ដែរ ប៉ូន្តែ លុះត្រាតែមាន ការពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន៕

ជឿទេថាវីតាមីន C អាចបំបាត់ការឈឺចាប់ ក្នុងពេលមករដូវបាន

ប្រភព៖ www.health.com.kh