កវី​ម្ចាស់​បទ «​ចំប៉ី​ភូមិន្ទ » ចូល​រោងការ​ហើយ​

6 Videos


លោក ប៊ុន ពិសី ជាកវីម្ចាស់បទ «ចំប៉ីភូមិន្ទ» និង ជាម្ចាស់ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី ៥ បានចូលរោងការហើយកាលពីថ្ងៃអាទិត្យ ទី ០១ ខែឧសភា ២០១៦ កន្លងទៅនេះ ក្រោមស្នាមញញឹមនៃសាច់ញាតិជិតឆ្ងាយ និង បងប្អូនកវីនិពន្ធដែលបានចូលរួមក្នុងពិធី បង្កើតបានបរិយាកាសអធឹកអធមក្រៃលែង ។

កវី​ម្ចាស់​បទ «​ចំប៉ី​ភូមិន្ទ » ចូល​រោងការ​ហើយ​

ម្ចាស់ស្នាដៃនិពន្ធបទ «ចំប៉ីភូមិន្ទ» ដែលជាបទចម្រៀងដ៏ល្បីល្បាញនេះ បានដាក់ចិត្តទម្លាក់បេះដូងទទួលយក គូគ្រងជាម្ចាស់ជីវិតជាមួយកញ្ញា ខេង ចន្នា ដែលមានទីកំណើតលើទឹកដីខេត្តកំពង់ស្ពឺ ដែលជាទឹកដីកំណើត រួមរបស់អ្នកទាំងពីរ ក្រោយបង្កើតចំណងស្នេហ៍យ៉ាងស្អិតល្មួតអស់មួយរយៈរួចមក ។ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ ជ័យមង្គលដែលមានភ្ញៀវចូលរួមប្រមាណជាងមួយរយតុក្នុងទឹកដីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺនេះ កវីនិពន្ធដែលមានស្នាដៃច្រើនខាងកំណាព្យ ចម្រៀង និង រឿងខ្លីរូបនេះបានទទួលសារជូនពរយ៉ាងកក់ក្ដៅ ពីញាតិមិត្តជិតឆ្ងាយ និង បងប្អូននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកដែលនេះបញ្ជាក់ឱ្យឃើញពីការគោរព ស្រឡាញ់ និងឱ្យតម្លៃដល់រូបលោកក្នុងនាមជាអ្នកនិពន្ធមួយរូបដែលមានបេះដូងប្រកបដោយមនសិការស្នេហាជាតិ ។

កវី​ម្ចាស់​បទ «​ចំប៉ី​ភូមិន្ទ » ចូល​រោងការ​ហើយ​

គួររំឭកឱ្យដឹងថា ក្រៅពីជាកវីនិពន្ធដែលមានស្នាដៃជាច្រើនខាងកំណាព្យ និង រឿងខ្លី ដែលមានការទទួលស្គាល់ច្រើនពីមហាជន ហើយស្នាដៃមួយចំនួនត្រូវបានទទួលពានរង្វាន់ហើយនោះ លោក ប៊ុន ពិសី ក៏ជាសាស្ដ្រាចារ្យមួយរូបនៃវិទ្យាល័យ ហ៊ុនសែនបាត់ដឹង ផងដែរ ៕ ភូមិន្ទ

កវី​ម្ចាស់​បទ «​ចំប៉ី​ភូមិន្ទ » ចូល​រោងការ​ហើយ​
កវី​ម្ចាស់​បទ «​ចំប៉ី​ភូមិន្ទ » ចូល​រោងការ​ហើយ​
កវី​ម្ចាស់​បទ «​ចំប៉ី​ភូមិន្ទ » ចូល​រោងការ​ហើយ​
កវី​ម្ចាស់​បទ «​ចំប៉ី​ភូមិន្ទ » ចូល​រោងការ​ហើយ​