អ្នក​គាំទ្រ​ Leicester City ​ភាគ​ច្រើន​ប្រហែល​គាំទ្រ​ក្លឹប​ Chelsea នៅ​យប់​នេះ​

រាត្រីនេះក្លឹបតោខៀវ Chelsea នឹងបើកទ្វារពហុកីឡាដ្ឋាន Stamford Bridge របស់ខ្លួនស្វាគមន៍ក្លឹបមាន់ខ្នាយមាស Tottenham Hortspur ដែលការប្រកួតនេះចាប់ផ្ដើមនៅម៉ោង២:០០នាទីរំលងអាធ្រាត ។

យ៉ាងអ្វីណាដែលជារឿងសំខាន់នោះគឺការប្រកួតនេះអាចសម្រេចជោគវាសនាម្ចាស់ពាន Premier League នៅរដូវកាលនេះតែម្ដង ព្រោះបើ Chelsea អាចបញ្ចប់ត្រឹមស្មើឬឈ្នះលើ Tottenham Hortspur នោះក្លឹប Leicester City អាចក្លាយជាម្ចាស់ពាន Premier League តែម្ដង ។

ដោយសារបច្ចុប្បន្ន Leicester City មានពិន្ទុលើស Tottenham Hortspur ចំនួន៨ពិន្ទុ ខណៈការប្រកួតរបស់ Leicester City នៅសល់២សប្ដាហ៍ ដោយឡែក Tottenham Hortspur បើសិនមិនអាចឈ្នះ Chelsea នៅយប់នេះគឺពួកគេគ្មានសង្ឃឹមប្រជែងពានទៀតទេព្រោះបន្ទាប់ពីប៉ះជាមួយ Chelsea ហើយ Tottenham Hortspur នៅសល់២ប្រកួតទៀតទោះជាឈ្នះ២ប្រកួតនោះក៏បានត្រឹម៦ពិន្ទុបន្ថែមមិនអាចមានពិន្ទុប្រជែងឈ្នះ Leicester City ដែរ ។

ដូចនេះហើយទើបអ្នកគាំទ្រក្លឹប Leicester City ភាគច្រើនប្រហែលជាសុទ្ធតែចង់ឲ្យ Chelsea ទទួលជ័យជំនះក្នុងការប្រកួតនេះ ព្រោះអ្នកគាំទ្រក្លឹប Leicester City ប្រហែលជាមិនចង់អូសបន្លាយក្ដីសង្ឃឹមក្លឹបខ្លួនក្លាយជើងឯក Premier League លើកដំបូងក្នុងប្រវត្តិសាស្ត្រ១៣២ឆ្នាំរបស់ក្លឹបទៀតនោះទេ ។ ខណៈយោងតាមសារព័ត៌ The Goal អ្នកចាំទី Leicester City កីបាននិយាយដែរថា « វាជាការល្អបើ Chelsea អាចឈ្នះក្នុងការប្រកួតនេះ យើងគិតថាការរកពិន្ទុដើម្បីអាចឈ្នះពានដោយខ្លួនមិនពឹងផ្អែកលើក្លឹបដទៃជារឿងល្អ ប៉ុន្តែការឈ្នះពានវារឿងសំខាន់ជាង ដូចនេះយើងកុំខ្វល់ថាឈ្នះពានដោយយ៉ាងម៉េចអី » ។

អត្ថបទ ៖ វិចទ័រ


  • អ្នក​គាំទ្រ​ Leicester City ​ភាគ​ច្រើន​ប្រហែល​គាំទ្រ​ក្លឹប​ Chelsea នៅ​យប់​នេះ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:វីដេអូ
Tags: