ក្រុមបាល់បោះ៤៧ក្រុម ចូលរួមការប្រកួត“ ពានរង្វាន់ភេសជ្ជៈ EXTRA Joss ២០១៦”

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់បោះ កម្ពុជា បានសហការជាមួយ ក្រុមហ៊ុនភេសជ្ជៈ លើកកម្លាំង EXTRA Joss រៀបចំការព្រឹត្តិការណ៍ ប្រកួតបាល់បោះវ័យក្មេង ពេញមួយដែលមាន រហ័សនាមថា “ពានរង្វាន់ភេសជ្ជៈ EXTRA Joss ២០១៦” នាល្ងាចថ្ងៃទី៣០ ខែ មេសា នាឆ្នាំ២០១៦ នៅទីលានបាល់បោះ ខាងក្រៅ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្រុមបាល់បោះវ័យក្មេងកុមារា និង កុមារីចំនួនជិត ៥០ក្រុមចូលរួមប្រកួត ។ សម្រាប់កុមារាចែកចេញជា ៣ប្រភេទអាយុ គឺអាយុ១៣ឆ្នាំ អាយុ១៥ឆ្នាំ និង ១៨ឆ្នាំ ។ ចំពោះកុមារីវិញ មានតែមួយប្រភេទ អាយុប៉ុណ្ណោះ គឺប្រភេទ អាយុ១៥ឆ្នាំ ។ នេះជាការ ប្រកួតមួយ ដែលមានចរឹកបំផុស និង ដើម្បីបង្កើតឲ្យ មានការសប្បាយ ចំពោះកុមារដោយមិនសូវជា គិតធ្ងន់ទៅលើ បទបញ្ជា ប្រកួតឬ បច្ចេកទេសនោះទេ ។ លោកកៅ កាន់ណាលី អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់បោះ កម្ពុជា បានឲ្យដឹងថាការ ប្រកួតនេះលេងម្ខាង តែ ៣ នាក់ប៉ុណ្ណោះហើយ ការប្រកួតមាន រយៈពេល១០នាទី ។ មួយប្រកួតតាំងពីចាប់ផ្ដើម ដំបូងគឺ១០នាទី នឹងត្រូវបញ្ចប់ តែម្ដងដោយមិនមាន ឈប់សម្រាកឡើយ ។ ចំពោះកីឡាករ-កីឡាការិនី អាចដោះដូរបានដោយសេរី ។

លោកអគ្គលេខាធិការរង បន្តថានេះ ជាព្រឹត្តិការណ៍មួយ ដែលមានសារសំខាន់ណាស់ ព្រោះវាជាបេសកកម្ម នាំកុមារឲ្យស្គាល់ពី បាល់បោះ ស្គាល់ពីរបៀប លេងបាល់បោះ និង សារៈសំខាន់ នៃការលេងកីឡាបាល់បោះ ដែលជាអត្តសញ្ញាណ ដំបូងរបស់ បាល់បោះ ក៏ពិតមែនតែកីឡាករ ដែលមានឈ្មោះបោះសំឡេង លើពិភពលោកសុទ្ធតែគ្មាន នរណាម្នាក់ ដែលល្បីដោយគ្មាន ការចាប់ផ្ដើមនោះទេ។

ក្រុមបាល់បោះ៤៧ក្រុម ចូលរួមការប្រកួត“ ពានរង្វាន់ភេសជ្ជៈ EXTRA Joss ២០១៦”

ក្រុមបាល់បោះ៤៧ក្រុម ចូលរួមការប្រកួត“ ពានរង្វាន់ភេសជ្ជៈ EXTRA Joss ២០១៦”

ក្រុមបាល់បោះ៤៧ក្រុម ចូលរួមការប្រកួត“ ពានរង្វាន់ភេសជ្ជៈ EXTRA Joss ២០១៦”