អត្តពលិកសូហ្វតិន្នីស ទទួលបាន មេដាយ១៧គ្រឿង នៃជើងឯកអាស៊ាន ២០១៦ នៅម៉ាឡេស៊ី

ភ្នំពេញ៖ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌល ហ្វឹកហ្វឹនកីឡាជាតិ បានទៅប្រលានយន្តហោះ ភ្នំពេញអន្តរជាតិ ទទួលស្វាគមន ប្រតិភូ គ្រូបង្វឹក ព្រមទាំងកីឡាករ-កីឡាការិនី សូហ្វតិន្នីស ចំនួន៨នាក់ ដែលវិលត្រឡប់ ពីការប្រកួតកីឡាសូហ្វតិន្នីស ជើងឯក អាស៊ាន ឆ្នាំ២០១៦ នៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ។

សម្រាប់ការប្រកួតពាន ខាងលើកនេះ កីឡាករ-កីឡាការិនី សូហ្វតិន្នីសកម្ពុជា ទទួលបានមេដាយ សរុបចំនួន ១៧ ក្នុងទទួលបានមេដាយប្រាក់ ចំនួន ៨គ្រឿង និងមេដាយសំរិទ្ធ ចំនួន៩គ្រឿង។ ដោយកីឡាករ-កីឡាការិនី សូហ្វតិន្នីស ម្នាក់ៗអាចប្រកួតចាប់ពី ២វិញ្ញាសា ឡើងទៅ ទើបធ្វើឲ្យពួកគេ ទទួលបានមេដាយ ច្រើនបែបនេះ។

ចំពោះប្រាក់រង្វាន់ លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី សូហ្វតិន្នីស កម្ពុជា ក្នុងការប្រកួតពានរង្វាន់ ជើងឯកអាស៊ាន ឆ្នាំ២០១៦ នៅប្រទេសម៉ាឡេស៊ីនេះ បើតាមអនុក្រិត របស់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់មេដាយមាស ទទួលបាន ១៦លានរៀល, មេដាយប្រាក់ ទទួលបាន ១៣លានរៀល រីឯមេដាយសំរិទ្ធ ទទួលបាន១១លានរៀល៕