ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​

ភ្នំពេញ:
សិក្ខាសាលា ការផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា និង​ការត្រៀម​រៀបចំ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ ត្រូវបាន​រៀបចំឡើង​នៅ​សាលប្រជុំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក​រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថា ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​កាយ និង​កីឡា​ដោយ​ឈរលើ​មូលដ្ឋាន​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ ផែនការ​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍ​ជាតិ​ឆ្នាំ​២០១៤-២០១៨ និង​ដោយ​ផ្អែកលើ​បរិបទ នៃ​ការរីកចម្រើន​កីឡា​ជាតិ និង​បរិបទ​នៃ​ការរីកចម្រើន​កីឡា នៅក្នុង​តំបន់​ក៏ដូចជា អន្តរជាតិ សមាហរណកម្ម​អាស៊ាន នៅ​ចុងឆ្នាំ​២០១៥ នេះ​ជាពិសេស ការរៀបចំ​លក្ខណសម្បត្តិ ត្រៀម​សម្រាប់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ដោយ​មើលឃើញ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ក្នុងស្ថានភាព​បច្ចុប្បន្ន រួមមាន​ការងារ​គ្រប់គ្រង​ហិរញវត្ថុ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ក៏ដូចជា​រចនាសម្ព័ន្ធ​នៃ​ការប្រកួត ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​នូវ​វិធានការ​គន្លឹះ​មួយចំនួន​ដូចខាងក្រោម​៖ ១. ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់ និង​យន្តការ ២. ការកែទម្រង់​ហិរញ្ញវត្ថុ​
៣. ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ៤. ការជួសជុល កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា និង​៥. ការកែសម្រួល​រចនាសម្ព័ន្ធ​ប្រកួត ៕

ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​

ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​

ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​