ទូរទស្សន៍​Samsung​ទទួលបាន​ចំណាក់​ថ្នាក់​លេខ 1 ក្នុង​ពិភពលោក​រយៈពេល​១០​ឆ្នាំ​ជាប់ៗ​គ្នា​

:
សាម​សុង​បាន​ក្លាយជា​ក្រុមហ៊ុន​លេខ​1​នៅក្នុង​ទីផ្សារ​ទូរទស្សន៍​ពិភពលោក​រយៈពេល 10 ឆ្នាំ​ជាប់ៗ​គ្នា​តាំងពី​ឆ្នាំ 2006 ហើយ​លក់បាន​ជាង 427 លាន​ទូរទស្សន៍​។ ឆ្លងកាត់​មួយ​ទសវត្សរ៍​នៃ​ប្រវត្តិ​ផលិត​ទូរទស្សន៍​មក សាម​សុង​បានធ្វើ​សកម្មភាព​យ៉ាងច្រើន​ដូចជា​កិច្ចប្រជុំ​ដែលមាន​ភាព​ប្រថុយប្រថាន ប៉ុន្តែ​សាម​សុង​មិនដែល​បង្អង់​សន្ទុះ​នៃ​ការពុះពារ និង​គំនិត​ច្នៃប្រឌិត​ឡើយ​។​

ទូរទស្សន៍​Samsung​ទទួលបាន​ចំណាក់​ថ្នាក់​លេខ 1 ក្នុង​ពិភពលោក​រយៈពេល​១០​ឆ្នាំ​ជាប់ៗ​គ្នា​

​លោក​Hyun Suk Kim បាន​និយាយថា​៖  «​ជាង​ដប់ឆ្នាំ​មកនេះ ការលក់​និង​អត្រា​នៃ​ការបង្កើត​ថ្មី​នៃ​ទូរទស្សន៍ របស់​យើង​ទទួលបាន​ភាពជោគជ័យ ហើយ​វា​កើតចេញពី​ក្តី​ប្រាថ្នា​របស់​យើង ដែល​ចង់​ផ្តល់ជូន​អតិថិជន​នូវ​បច្ចេកវិទ្យា និង​សេវាកម្ម​ដ៏​ល្អ​បំផុត​របស់​យើង​។ ដូចដែល​យើង​បាន​ផ្លាស់ប្តូរ​ទៅក្នុង​សម័យថ្មី បទពិសោធ​ថ្មី របស់​ទូរទស្សន៍ គឺ​ការជក់​ចិត្ត​ទៅនឹង​រូបភាព​ដ៏​ច្បាស់​ល្អ​ដូច​ធម្មជាតិ ដែល​មិន​ធ្លាប់មាន​។ យើង​នឹងមិន​បាត់បង់​នូវ​ចក្ខុវិស័យ​នៃ​តម្លៃ​និង​ការយល់ដឹង​របស់​អ្នកប្រើប្រាស់​ដែល​ជួយ​ឲ្យ​យើង​ទទួលបាន​ភាព​យូ​អង្វែង​នៅក្នុង​ទីផ្សារ​ឈានមុខ​គេ​។​

ទូរទស្សន៍​Samsung​ទទួលបាន​ចំណាក់​ថ្នាក់​លេខ 1 ក្នុង​ពិភពលោក​រយៈពេល​១០​ឆ្នាំ​ជាប់ៗ​គ្នា​

​នៅក្នុង​ថ្ងៃ​សម្ពោធ​នៅក្នុង​ឆ្នាំ 2006 ទូរទស្សន៍ R7 (‘Bordeaux’) លក់បាន​3​លាន​គ្រឿង និង​តាម​ពីក្រោយ​ដោយ​ទូរទស្សន៍  ToC TV ដែលជា​ទូរទស្សន៍​ប្រភេទ Full HD 3D​ដែលមាន​អេក្រង់ 3D ដំបូង​គេ​របស់​ពិភពលោក សម្រាប់​ការផ្តោត​នៅថ្ងៃនេះ​ទៅលើ​ទូរទស្សន៍​អេក្រង់​កោង​UHD សាម​សុង​បាន​បង្កើត​ផលិតផល​ដែល​បានគ្រោង​ទុក​មុន​យ៉ាង​ជោគជ័យ ហើយ​យល់​និង​បំពេញតម្រូវការ​របស់​អតិថិជន​។ ចំណុច​ដៅ​នៃ​ឧស្សាហកម្ម​រួមទាំង​ការបង្កើត​ទូរទស្សន៍​ដែលមាន​រាងស្តើង​នៅក្នុង​ពិភពលោក​គឺ​ត្រឹមតែ​29.9mm​នៅក្នុង​ឆ្នាំ 2009 ទូរទស្សន៍​UHD TV​ដែលមាន​ទំហំ 110 អ៊ី​ញ ដែល​ធំជាងគេ​ក្នុង​ពិភពលោក​នៅក្នុង​ឆ្នាំ 2013 និង​ទូរទស្សន៍​UHD TV​អេក្រង់​កោង​ដែលមាន​ទំហំ 105 អ៊ី​ញ នៅក្នុង​ឆ្នាំ​2014​។​

ទូរទស្សន៍​Samsung​ទទួលបាន​ចំណាក់​ថ្នាក់​លេខ 1 ក្នុង​ពិភពលោក​រយៈពេល​១០​ឆ្នាំ​ជាប់ៗ​គ្នា​