Sam៖ ចាញ់​បឹង​កេត​​ មិន​មែន​​យើង​បរាជ័យ​រហូត​នោះ​ទេ​​

លោក Sam Schweingruber គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន​បាន​និយាយ​ ចាញ់​ក្រុម​គូរ​ប្រ​ជែង​ បឹង​កេត​អង្គរ​ ១-០ កាល​ពី​យប់​ថ្ងៃ​សៅរ៍​មិន​មាន​ន័យ​ថាពួក​គេ​អាច​បំផ្លាញ​ទឹក​ចិត្ត​របស់​ក្រុម​កីឡាករ​ក្រោន​ ក្នុង​ការ​ដណ្ដើម​យក​ជ័យ​ជម្នះ នៅ​ប្រកួត​បន្ទាប់​នោះ​ទេ ។

 

Sam៖ ចាញ់​បឹង​កេត​​ មិន​មែន​​យើង​បរាជ័យ​រហូត​នោះ​ទេ​​

ក្រុមភ្នំពេញ​ក្រោន

 

គ្រូ​បង្វឹក​សញ្ជាតិ​ស្វីស​ខាង​លើ​បាន​និយាយ​ថា​៖“ហឹម… យើងមិនមែនចាញ់​គ្រប់​ការប្រកួត យើង​តែង​តែ​មាន​សង្ឃឹម​ ទោះ​បី​ជា​ការ​ប្រកួត​នេះ បឹងកេត​បាន​យក​ឈ្នះ​ពួក​យើង​ក៏​ដោយ ​ប៉ុន្តែ​​យើង​បាន​បង្ហាញ​ចំណុច​ខ្លាំង​មួយ​ចំនួនដែរ។ យើង​សង្ឃឹម​ថា​យើង​នឹង​ធ្វើ​បាន​ល្អ​ជាង​នេះ​នៅ​ប្រកួត​ក្រោយ​ទៀត​”។

 

Sam៖ ចាញ់​បឹង​កេត​​ មិន​មែន​​យើង​បរាជ័យ​រហូត​នោះ​ទេ​​Sam

 

ចង់​ដឹង​ថា​លោក Sam ​និយាយ​អ្វី​បន្ថែម​ទៀត សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

 

 

​ក្រុម​ភ្នំពេញ​ក្រោន​បាន​ចាញ់​ក្រុម​បឹង​កេត​អង្គរ​ដោយ​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៦ ​ដោយ​ខ្សែ​ការពារ សុខ សុវណ្ណ ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​បឹង​កេត​អង្គរ​យក​៣​ពិន្ទុ។ ខណៈ​ដែល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ក្រុម​លោក ​ប្រាក់ សុវណ្ណារ៉ា ​ឡើង​ទៅ​ឈរ​លេខ​២​ក្នុង​តារាង ដោយ​មាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ (ពិន្ទុ​ស្មើ​តែ​គិត​តាម​រូបមន្ដ​ Head To Head) ។

 

ភ្នំពេញ​ក្រោន នឹង​ត្រូវ​បើក​ទ្វារ​កីឡាដ្ឋាន​ RSN ទទួល​ស្វាគមន៍ ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ នៃ​ការ​ប្រកួត​បាល់​ទាត់​លីក​កំពូល​ កម្ពុជា​ នៅ​ល្ងាច​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ វេលា​ម៉ោង​ ៦ល្ងាច​ ៕

 

អត្ថបទ៖ ​មួន សុគន្ធតារា