៣​យ៉ាង​សំខាន់​ដើម្បី​ក្លាយ​ជា​យុវជន​មាន​ឥទ្ធិពល​សម្រាប់​សង្គម

យុវជន​ពិត​ជា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​​ជា​លទ្ធផល​ក្នុង​សង្គម។ គេ​ជឿ​ថាយុវជន​​មាន​ឥទ្ធិពល​​ជំរុញ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍ​ឆាប់​រហ័ស ប៉ុន្តែយុវជន​ទាំង​នោះ​​ត្រូវ​មាន ចំណេះដឹង ឥរិយាបថ​ល្អ និង​ភាព​ជា​អ្នក​ដឹក​នាំ​។

 

៣​យ៉ាង​សំខាន់​ដើម្បី​ក្លាយ​ជា​យុវជន​មាន​ឥទ្ធិពល​សម្រាប់​សង្គម

 

៣​យ៉ាង​សំខាន់​ដើម្បី​ក្លាយ​ជា​យុវជន​មាន​ឥទ្ធិពល​សម្រាប់​សង្គម

 

ក្នុង​កម្មវិធី “វេទិកា​ឥទ្ធិពល​យុវជន​” ប្រព្រឹត្ត​ឡើង​នៅ​សា​លា​តិច​ណូ កញ្ញា ប៉ែន សី​ហ្សា​ណា ប្រធាន​អង្គការ​យុវជន​ AIESEC បាន​លើក​ចំណុច​៣​យ៉ាង​ ដែល​យុវជន​គួរ​ត្រៀម​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ក្លាយ​ជា​យុវជន​មាន​ឥទ្ធិពល​សម្រាប់​សង្គម ដែល​ក្នុង​នោះ​រួម​មាន ចំណេះដឹង ឥរិយាបថ​ល្អ និង​ភាព​ជា​អ្នក​ដឹក​នាំ។

 

កញ្ញា​បញ្ញាក់​ថា​ យុវជន​ដែល​មាន​ឥទ្ធិពល ​ចាំ​បាច់​ត្រូវ​មាន​ចំណេះដឹង​មិន​អាច​ខ្វះ​បាន​។ ពួក​គេ​អាច​ទទួល​វា​បាន​តាម​រយៈ​ការ​សិក្សា​រៀន​សូត្រ ឬ​អាន​ព័ត៌មាន​ផ្សេង​ៗ​ដើម្បី​បាន​ចំណេះ​កាន់​តែ​ទូលាយ។ ទន្ទឹម​នឹង​នេះ​ចំណេះ​តែ​មួយ​មុខ​មិន​ទាន់​គ្រប់​គ្រាន់​ទេ គឺ​ត្រូវ​មាន​ឥរិយាបថ​ល្អ ចេះ​ដឹង​ខុស​ត្រូវ​ស្រប​តាម​កាលៈទេសៈ​ផង​ដែរ។ ប្រការ​សំខាន់​មួយ​ទៀត គឺ​ភាព​ជា​អ្នក​ដឹក​នាំ​ ព្រោះ​នឹង​ជួយ​ឲ្យ​យុវជន​កាន់​តែ​មាន​ឥទ្ធិពល​ក្នុង​ការ​សម្រេច​ចិត្ត​ជា​លទ្ធផល​នៃ​ការ​ចូល​រួម​ក្នុង​សង្គម។

 

៣​យ៉ាង​សំខាន់​ដើម្បី​ក្លាយ​ជា​យុវជន​មាន​ឥទ្ធិពល​សម្រាប់​សង្គម

កញ្ញា ប៉ែន សី​ហ្សា​ណា ប្រធាន​អង្គការ​យុវជន​ AIESEC

 

ក្រៅ​ពី​នេះ ប្រធាន​អង្គការ​យុវជន​ AIESEC ដដែល​បន្ថែម​ថា យុវជន​ត្រូវ​ចេះ​ភ្ជាប់​ខ្លួនឯង​ទៅ​នឹង​ការ​អភិវឌ្ឍ​ដែល​មាន​ស្ថិរភាព​ រៀន​គិត​ពី​ទស្សនវិស័យ​អ្នក​ជំនួញ ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជំនួយ​ទៅ​កាន់​ការ​អប់រំ ​និង​ជំនួញ​នៅ​ក្នុង​សង្គម ប្រើប្រាស់​ចំណេះដឹង​ទៅ​ជា​សកម្មភាព​៕

 

សូមអាន៖  ២ ចំណុច​ ​ជា​ប្រភពទ្រព្យ​​មិន​ចេះ​រីងស្ងួត

 
អត្ថបទ៖ លឹម សុ​នា