ជិះ​បញ្ច្រាស ត្រូវរថយន្តបុកចំពីមុខ​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​ដៅ​ចរាចរណ៍ ​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង ​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឱ្យ​​​ដួល​បោក​នឹង​បង្គោល​ភ្លើង​បាក់.​ក​ស្លាប់​​នៅ​លើ​ម៉ូតូ ចំណែក​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល ដែល​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១១ ​និង​២០​យប់​ថ្ងៃ​ទី​០១ ​ឧសភា ២០១៦ ស្ថិតនៅចំណុចស្ពាន​បា​គូ ជិត​ស្ថានីយប្រេងឥន្ធនៈ​សា​វី​មិច ផ្លូវ​២១៧ ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

​ប្រភពឱ្យដឹងថា ជន​រង​គ្រោះ​ដែលស្លាប់​ឈ្មោះសាំង សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នក​រើស​អេ​ត​ចាយ ស្នាក់​នៅ​និង​ស្រុក​កំណើត​​​ក្នុងភូមិ​ហារ សង្កាត់​ដង្កោ ខណ្ឌដង្កោ ជា​កូនកំព្រា​រស់នៅ​ជាមួយ​ម្តាយមីង ។

តាម​ប្រភព​​​ថា គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌ខ្មៅ អត់​មាន​ស្លាក​លេខ ធ្វើ​ដំណើរ​​តាម​ផ្លួ​វ​២១៧ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បើកបញ្ច្រាសទិស​ដៅ​ចរាចរណ៍​ ដោយ​ជិះ​នៅ​ខាង​ផ្លូវ​របស់​រថយន្ត​ ។ លុះ​មក​ដល់​ចំនុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ពណ៌​ និង​ស្លាក​លេខ ធ្វើ​ដំណើរតាម​ផ្លួ​វ​២១៧ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​ជាមួយ​​ម៉ូតូ​រង​គ្រោះ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​​ម៉ូតូ​និង​ជន​រង​គ្រោះ​ខ្ទាត​ទៅ​បុក​បង្គោល​ភ្លើង​ផ្លោង​អ្នក​ជិះ​ម៉ូតូ​បោក​ក្បាល​បាក់.​ក​ស្លាប់នៅ​លើ​ម៉ូតូ ដោយ​ម៉ូតូ​ខូចខាត​ស្ទើរ​ទាំងស្រុង ចំណែក​រថយន្ត​បង្ក​បើករត់​បាត់​ស្រមោល ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីខាងលើនេះដែ  បុរសជាអ្នករត់ នៅ និងកន្លែង ខណៈស្ត្រីជាអ្នករួមដំណើរ ម្នាក់រងរបួសធ្ងន់ធ្ងរ ដោយរថយន្ត បុកម៉ូតូ កាលពីវេលាម៉ោង០៨និង២០នាទី យប់ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ទមានជ័យ រាជធានីភ្នំពេញ ។

តាមអ្នកឃើញហេតុការណ៍ បាននិយាយថា ម៉ូតូមួយគ្រឿងជិះឌុបស្ត្រីជាម៉ូយ មកដល់ចំណុចកើតហេតុ បានរេចង្កូតចូលទៅ ចំណែកខាងរថយន្ត ហើយត្រូវរថយន្តបុក ពេញទំហឹងតែម្ដង ភ្លាមៗ រថយន្តបង្កបានបន្ថែមល្បឿន គេចខ្លួន ដោយសុវត្ថិភាព ។

ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌមានជ័យ បានទំនាក់ទំនងទៅសាច់ញាតិ ដើម្បីទទួលយកសពទៅធ្វើបុណ្យ ចំណែកស្ត្រីរបួស ធ្ងន់ធ្ងរនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ផងដែរ៕

ដោយឡែកផ្សេងទៀត មនុស្ស៣នាក់ ខណៈកំពុងឈរទិញផ្លែដូង នៅចិញ្ចើមថ្នល់ត្រូវ កាលពីវេលាម៉ោង៧ និង៣០នាទីនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៧៣ ត្រង់ចំណុចចន្លោះបង្គោលគីឡូ ម៉ែត្រលេខ ៤៣-៤៤ ស្ថិតនៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

មន្ត្រីនគរបាលស្រុកតំបែរ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នោះគឺ រថយន្ត បុកអ្នកថ្មើរជើង ដោយមុនកើតហេតុមាន រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ(បាត់ដំបង២A ៧៥៣២ បើកក្នុងទឹសដៅពីកើតទៅលិច បន្ទាប់មកក៍ជ្រុលចង្កូតទៅបុកជនរងគ្រោះទាំង៣នាក់ខណៈកំពុងឈរទិញផ្លែដូង នៅចិញ្ចើមផ្លូវ បណ្តាលអោយ មនុស្សម្នាក់ឈ្មោះ តុល ឡោះ ស្រីម៉ាស់ ភេទស្រី អាយុ៣៣ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកមនុស្ស ២នាក់ទៀត រងរបួសធ្ងន់ ១ឈ្មោះ ម៉ាត់ ម៉ៃសំ ភេទស្រី អាយុ៥៣ឆ្នាំ ២ឈ្មោះឈ្មោះ ម៉ាត់ ស្រីភ័ស ភេទស្រី អាយុ៥៨ឆ្នាំ ជនរងគ្រោះទាំង៣នាក់ ខ្មែរឥស្លាម រស់នៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ចំណែក អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន ក្រោយពេលកើតហេតុបានគេចខ្លួនបាត់ ។

មន្ត្រីនគរបាលបានបញ្ជាក់ថា មូលហេតុ នៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីការបើកបរ ក្នុងល្បឿនលឿន។ ដោយឡែកជនរងគ្រោះ២នាក់ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យស្រុកតំបែរ រីឯអ្នកស្លាប់ បានប្រគល់ជូនក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជិះ​បញ្ច្រាស ត្រូវរថយន្តបុកចំពីមុខ​

ជិះ​បញ្ច្រាស ត្រូវរថយន្តបុកចំពីមុខ​

ជិះ​បញ្ច្រាស ត្រូវរថយន្តបុកចំពីមុខ​

ជិះ​បញ្ច្រាស ត្រូវរថយន្តបុកចំពីមុខ​

ជិះ​បញ្ច្រាស ត្រូវរថយន្តបុកចំពីមុខ​