មើល​មុខ​ «អាជ្រូក» បន្ទាប់ពីគេចាប់បាន

រាជធានី​ភ្នំពេញ ៖​ «អាជ្រូក» គឺជា​ជនសង្ស័យ​ម្នាក់ ​ត្រូវ​ម្ចាស់ផ្ទះ​តាម​រក​ឃើញ​នៅ​កន្លែង​លេង​ហ្គេ​មមួយកន្លែង ស្ថិត​នៅ​​ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ឧសភា ២០១៦ ដោយ​នាំ​គ្នា​ចាប់​វាយ​ យ៉ាងដំណំ​បន្ទាប់​ពី​ដឹង​ថា ជន​នោះ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ លួច​​យក​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ទូច វី​រៈ ហៅ​ជ្រូក អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ជិត​ផ្លូវ​រថភ្លើង ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ចំណែក​ម្ចាស់ផ្ទះ​ឈ​ញ​មោះ​កែវ វ៉ា​ន់​ស៊ី​ន ហៅ​ស្រី​មុំ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​គ្នា ។

ប្រភព​បន្ត​ថា កាលពី​វេលា​ម៉ោង​០៣ និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០១ ឧសភា ​មានការ​ភ្ញាក់ផ្អើលមួយ​ ខណៈ​ម្ចាស់ផ្ទះ​បាន​ងើប​ពី​ដេក​ ក៏​ប្រទះ​ឃើញ​ទ្វារផ្ទះ​របើក​ និង​មាន​​បាត់​លុយ​ខ្មែរ​២​លាន​រៀល​, ប្រាក់​២៩៥​ដុល្លារ និង​គ្រឿងអលង្ការ​ប្លា​ទី​ន​៧​ជី​ទៀត ។ បន្ទាប់​ពី​ដឹង​ថា មាន​ចោរ​ចូល​លួច​គាស់​ផ្ទះ ក៏​បាន​ប្តឹង​សមត្ថកិច្ច និង​តាម​រក​ខ្លួនឯង​ដែរ ។ ពេល​នោះ​ ត្រូវ​បក្សពួក​ដែល​ស្គាល់​ជនសង្ស័យ ​ក៏​បាន​លួច​​បង្ហើប​ថា អា​ជ្រូក​ជា​អ្នក​លួច (​ជនសង្ស័យ​) ទើប​នាំ​គ្នា​ដើរ​រក​ទាល់តែ​ឃើញ​តែ​ម្តង ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីខាងលើនេះដែរ កាលពីពាក់កណ្តាលខែមីនា កន្លងទៅ ​បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះ​សន្តិភាព បានឲ្យដឹងជំហានដំបូងមកថា ​ផ្ទះលក់ទូរស័ព្ទ យីហោ  ​មួយកន្លែង ស្ថិតនៅ​តាមបណ្តោយ ផ្លូវលេខ១ ក្នុងភូមិ​កំពង់​ក្របី ​សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង ​បានត្រូវក្រុមចោរ មិនដឹង​មានគ្នាប៉ុន្មាននាក់​ កាត់សោចូលពីខាងលើ​ យកទូរស័ព្ទដៃ ស៊េរីទំនើបៗម៉ាក​ អាយហ្វូន សំាសុង និងសូនី អស់រាប់សិប​គ្រឿង ​គិតជាបា្រក់សុទ្ឋ​ជាង៦ម៉ឺនដុល្លារ ។

សេចក្តីរាយការណ៍​ បានស្រង់សំដីម្ចាស់ផ្ទះ ឲ្យដឹងដែរថា ​ករណីចោរគាស់ផ្ទះនេះ ​មិនដឹងកើតឡើង តាំងពីម៉ោងប៉ុន្មាននោះទេ ​ប៉ុន្តែនៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៣ ​មីនា ២០១៦នេះ ពេល​ម្ចាស់ផ្ទះ ឈ្មោះ​ ជោត ច័ន្ទចរិយា អាយុ៣០ឆ្នាំ​ ត្រូវជាភរិយា លោក ឈឹម សាប៊ុន ​ជំនួយការ អភិបាលខេត្តបាត់ដំបង ​បើកទ្វារដើម្បីលក់ដូរ ក៍ឃើញ​ទូរស័ព្ទបាត់ពីក្នុងទូអស់ ​ទើបដឹងថា​ ចោរគាស់​ផ្ទះ ចូលលួច បង្កការភ្ញាក់ផ្អើលតែម្តង​ ។

សេចក្តីរាយការណ៍​ បានបញ្ជាក់ទៀតថា ​នៅវេលាម៉ោង ជាង៨ព្រឹក ថ្ងៃអាទិត្យដដែល​​ ប៉ូលិសជំនាញកំពុងធ្វើ​កោសល្យវិច័យ​ និង​​ស្រាវជ្រាវ តាមប្រមាញ់​​រកជនសង្ស័យ ៕

ដោយឡែកមួយវិញទៀត លំនៅស្ថានមួយកន្លែងដែល ស្ថិតនៅផ្ទះលេខ៦២អឺសូន្យ ផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លំនៅស្ថាននេះត្រូវ បានគេស្គាល់ថាជា ក្រុមហ៊ុនខាហ្សា ថប ខមភើរេសិន ដែលកម្មសិទ្ធិរបស់លោ កឧកញ៉ា យិន សុវណ្ណនី  រួមទាំងឯកសារសំខាន់ៗជាច្រើន ទៀតបានដោយសុវត្ថិភាព កាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ។

លោកឧកញ៉ា យិន សុវណ្ណនី បានបញ្ជាក់ថាមុនពេលកើតហេតុប្រហែលពីរបីម៉ោង មុនប៉ុណ្ណោះ ដែលរូបគាត់ និងមិត្តភក្តិពីរបី នាក់ផ្សេងទៀតបានផឹកស៊ី នៅកន្លែងកើតហេតុ បន្ទាប់មកម៉ោង ប្រមាណប្រហែល១២យប់ មិត្តភក្តិបានចែកផ្លូវទៅទី កន្លែងផ្សេងរៀងៗខ្លួន ហើយរូបលោក ក៏ធ្វើដំណើរទៅ ជួបមិត្តភក្តិផ្សេងទៀត ដើម្បីបន្តការសប្បាយបន្ថែម ។

លុះដល់ម៉ោង៣ទាបភ្លឺទើបលោកត្រឡប់មកផ្ទះវិញ ពេលឃើញទ្វារបន្ទប់គេងជាប់សោ ក៏ទៅសម្រាក នៅបន្ទប់មួយទៀត ហើយម៉ោង៨ព្រឹកក៏ក្រោកទៅ ធ្វើការបាត់ទៅ ។ ពេលចេញពីធ្វើការក៏ទៅមើលម្តាយ ឈឺទៀត លុះដល់ម៉ោង២រសៀលក៏ត្រឡប់ មកផ្ទះវិញក៏ឃើញវ៉ាលី ជ្រុះរាត់រាយនៅចំហៀងផ្ទះ លោកក៏បានចូល មើលក្នុងផ្ទះឃើញអីវ៉ាន់ ព្រមទាំងឯកសារ ផ្សេងៗពាសវាលពាសកាល ហើយក៏បានប្តឹងសម្ថកិច្ច កងរាជអាវុធហត្ថ មកត្រួតពិនិត្យនិងកសាងសំនុំរឿងតែម្ដងទៅ ។

លោកឧកញ៉ាបញ្ជាក់ផងដែរថាកន្លងទៅលំនៅស្ថាននេះត្រូវបានធ្លាប់ចោរចូលលួចពីរ បីដងហើយ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មើល​មុខ​ «អាជ្រូក» បន្ទាប់ពីគេចាប់បាន

មើល​មុខ​ «អាជ្រូក» បន្ទាប់ពីគេចាប់បាន

មើល​មុខ​ «អាជ្រូក» បន្ទាប់ពីគេចាប់បាន

មើល​មុខ​ «អាជ្រូក» បន្ទាប់ពីគេចាប់បាន