YG ប្រកាសថា iKON កំពុងថតវីដេអូចម្រៀងខណៈប្រិយមិត្តទន្ទឹងរង់ចាំ

កូរ៉េ៖ ជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រក្រុមចម្រៀង iKON ព្រោះពេលនេះមានដំណឹងថាពួកគេកំពុងថតវីដេអូចម្រៀងថ្មីដើម្បីវិលមកជួបអ្នកគាំទ្ររបស់ខ្លួនវិញ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី០២ខែឧសភាឆ្នាំ២០១៦នេះថា ក្រុមចម្រៀងដ៏ល្បីល្បាញ iKON កំពុងមមាញឹកជាមួយវីដេអូចម្រៀងថ្មីខណៈអ្នកគាំទ្រទន្ទឹងរង់ចាំពួកគេអស់មួយរយៈធំ នេះបើតាមការប្រកាសរបស់អ្នកដំណាងផលិតកម្ម YG Entertainment ប៉ុន្តែមិនបានប្រាប់ពីកាលបរិច្ឆេតពិតប្រាកដនៃថ្ងៃត្រឡប់មកវិញនោះទេ ។
បើទោះបីជាផលិតកម្មYG មិនបានបញ្ជាក់ថ្ងៃត្រឡប់មកវិញក៏ពិតមែន តែអ្នកនាំពាក្យម្នាក់បានប្រាប់សារព័ត៌មាន OSEN ថា “ សូមរង់ចាំបន្តិច ពួកយើងនឹងផ្តល់ដំណឹងល្អក្នុងពេលឆាប់ៗ” ។
iKON ជាក្រុមចម្រៀងបន្ទាប់របស់ YG ដែលប្រកាសថាត្រឡប់មកវិញក្រោយវត្តមានរបស់តារាចម្រៀង Lee Hi និង  Akdong Musician ៕

YG ប្រកាសថា iKON កំពុងថតវីដេអូចម្រៀងខណៈប្រិយមិត្តទន្ទឹងរង់ចាំ

YG ប្រកាសថា iKON កំពុងថតវីដេអូចម្រៀងខណៈប្រិយមិត្តទន្ទឹងរង់ចាំ