សាលា​រាជធានី​ភ្នំពេញ​ ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុប​ថ្មី​ទី​៤ ​នៅ​ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៥ ​និង​ផ្លូវ​លេខ​៥៩៨ ​

សាលា​រាជធានី​ភ្នំពេញ​ ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុប​ថ្មី​ទី​៤ ​នៅ​ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៥ ​និង​ផ្លូវ​លេខ​៥៩៨ ​



ភ្នំពេញ ៖ ដើម្បី​សម្រួល​ចរាចរ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ភ្លើង​ស្តុប​ថ្មី​ទី​៤ ​នៅ​ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៥ ​និង​ផ្លូវ​លេខ​៥៩៨ ក្នុង​ខណ្ឌឫស្សីកែវ ក្រោយ​ពី​ដំណើរការ​ភ្លើង​ស្តុប​ថ្មី​ ត្រូវ​បាន​រៀបចំ​ឡើងជា​បន្ត​បន្ទាប់​ចំនួន​៣​ស្តុប​ហើយ​នោះ​។​

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១៤​​រសៀល​ថ្ងៃទី​០១​ ខែឧសភា ​ឆ្នាំ​២០១៦​នេះ សាលា​រាជធានី​ភ្នំពេញ ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុ​ប​ថ្មី​ទី​៤ នៅ​ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៥​ និង​ផ្លូវ​លេខ​៥៩៨ ក្នុង​ខណ្ឌឫស្សីកែវ​។​

អាស្រ័យហេតុនេះ សូម​សាធារណជន​ជ្រាប ​និង​ចូលរួម​គោរព​ភ្លើង​ស្តុប ​និង​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​៕​

សាលា​រាជធានី​ភ្នំពេញ​ ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុប​ថ្មី​ទី​៤ ​នៅ​ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៥ ​និង​ផ្លូវ​លេខ​៥៩៨ ​