Domino’sPizza​ បញ្ចុះ​តម្លៃ៥០% ​ជូន​អតិថិជន ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍

Domino’sPizza​ បញ្ចុះ​តម្លៃ៥០% ​ជូន​អតិថិជន ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍



ភ្នំពេញ​ ៖ គ្រប់​សាខា Domino’s Pizza បាន​ផ្តល់​ឱកាស​ពិសេស​ជាថ្មី​ម្តង​ទៀត​ក្នុង​កម្មវិធី​មេ​ហ្គា​វី​គ ​(M​e​ga Week) ​ដោយ​បាន​បញ្ចុះ​តម្លៃ​៥០% ​ទៅលើ​គ្រប់​ប្រភេទ​ភី​ហ្សា​ទាំងអស់​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​គឺ​គិត​ចាប់ពី​ថ្ងៃទី​០១​ ខែ​ឧសភា ឆ្នាំ២០១៦​នេះ​តទៅ​។​

​ លោក​ ម៉ក់ គុលិកា​ អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់ Domino’s Pizza បាន​និយាយ​ថា កម្មវិធី​មេ​ហ្គា​វី​គ​របស់​ហាង Domino’s Pizza​ ធ្វើឡើង​សម្រាប់​ជា​កាដូ ​និង​ការ​លើក​ទឹក​ចិត្ត​ដល់​អតិ​ថិ​ជន​ទាំងអស់ ​ដែល​និយម​គាំទ្រ​ភីហ្សា​របស់​ហាង Domino’s Pizza។ លោក​បន្ត​ថា រាល់​អតិថិជន​ដែល​មក​ជាវ​ភីហ្សា​ផ្ទាល់​នៅ​ហាង​ ឬ​ខ​ល​ជាវ​តាម​ទូរស័ព្ទ​ចាប់ពី​ថ្ងៃនេះ​ទៅ​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​៥០%​ភ្លាមៗ​ទៅលើ​គ្រប់​ប្រភេទ​ភី​ហ្សា​ទាំងអស់ ​ដែល​មាននៅ​ហាង Domino’s Pizza គ្រប់​សាខា ហើ​យ​ការ​បញ្ចុះ​តម្លៃ​នេះ​ដែរ​គឺ​មាន​រយៈពេល​ត្រឹម​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ ដូច្នេះ​សូម​អតិថិជន​ទាំងអស់​រួសរាន់​ឡើង​។​

​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់ Domino’s Pizza​បាន​ឲ្យ​ដឹង​ទៀត​ថា ​Domino’s Pizza​ គឺ​ជា​ម៉ាក​យីហោ​ល្បីឈ្មោះ​លំដាប់​ពិភពលោក ​ដែល​មាន​ដើមកំណើត​ដំបូងបង្អស់​នៅ​សហរដ្ឋអាមេរិក​និង​មាន​អាយុកាល​ប្រមាណ​៥០​ឆ្នាំ​មក​ហើយ ហើយ​បច្ចុប្បន្ន​បាន​និង​កំពុង​ពង្រីក​សាខា​របស់​ខ្លួន​តាម​រយៈ​ការ​លក់​ Franchise (​ផ្តល់​សិទ្ធិ​បើក​អាជីវកម្ម​បន្ត​)​ ទៅ​ឲ្យ​ប្រទេស​ប្រមាណ​៧៥​នៅ​ជុំវិញ​ពិភព​លោ​ក​។

លោក ​ម៉ក់ គុលិកា​ បន្ថែម​ថា រហូតមកដល់​ពេលនេះ ​Domino’s Pizza​ បាន​ពង្រីក​សាខា​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​មាន​ដូចជា ​នៅ​បឹង​កេងកង​កែង​ផ្លូវ​៥១ សាខា​ផ្សារ​ទំនើប​អេអនម៉ល សាខា​ផ្សារ​ទំនើប​ស៊ីធីម៉ល សាខា​ទល់មុខ​វិទ្យាស្ថាន​ភាសាបរទេស ​IFL ហើយ​ជាមួយ​គ្នា​នេះ​ដែរ​ Domino’s Pizza​ ក៏​នឹង​ត្រៀម​បើក​សម្ពោធ​សាខា​ទី​ប្រាំ​នៅ​តំបន់​ភ្នំពេញ​ថ្មី​ផង​ដែរ​៕​

Domino’sPizza​ បញ្ចុះ​តម្លៃ៥០% ​ជូន​អតិថិជន ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍