Fanta នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​រក​យុវជន​កម្ពុជា​មាន​ទេពកោសល្យ​ផ្នែក​តន្ត្រី​

Fanta នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​រក​យុវជន​កម្ពុជា​មាន​ទេពកោសល្យ​ផ្នែក​តន្ត្រី​



ភ្នំពេញ ៖ Fantaដែល​ជា​ម៉ាក​ភេសជ្ជៈ​រសជាតិ​ផ្លែឈើ​ឈានមុខ​គេ​នៅ​កម្ពុជា ​នឹង​រៀបចំ​ប្រឡង​ចម្រៀង ​និង​ស្វែងរក​អ្នក​ដែល​មាន​ទេពកោសល្យ​ផ្នែក​ឧបករណ៍​តន្ត្រី​ ដើម្បី​ក្លាយ​ខ្លួន​ជា​តារា​ប្រចាំ​ក្នុង​Fanta MV(​វីដេអូ​ចម្រៀង​)។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​កម្មវិធី​ប្រឡង​នេះ​ត្រូវ​បាន​គេ​ហៅថា ​«Fanta Fun tracks» ដែល​ជា​កម្មវិធី​ប្រកួតប្រជែង​លើកដំបូង​ដែល​តម្រូវ​ឲ្យ​អ្នកចូលរួម​ប្រកួត​ជា​ក្រុម​មាន​គ្នា​ចាប់ពី​២​នាក់​ រហូតដល់​៥​នាក់​ និង​មាន​អាយុ​ចាប់ពី​១៣​ ដល់​២២​ឆ្នាំ​។

បន្ទាប់ពី​វគ្គ​ជម្រុះ​ដំបូង​ក្រុម​ជាប់​ក្នុង​ជម្រើស​២០​នាក់ ​នឹង​ត្រូវ​Mix បទ​ចម្រៀង​ចំនួន​២​បទ​ ដែល​មាន​ស្រាប់​ ដើម្បី​បង្កើត​បទ​ចម្រៀង​សប្បាយៗ​ថ្មី​មួយ​ ដោយមាន​លោក ​នី​កូ​ តារា​ចម្រៀង​ដ៏​ល្បី​ប្រចាំ​នៅ​កម្ពុជា​ ជា​អ្នក​បង្ហាត់បង្រៀន​ផ្ទាល់​។​ បទ​ចម្រៀង​ដែល​Mix​នោះ ​នឹង​ត្រូវ​ថត​នៅ​ក្នុង​ស្ទូ​ឌី​យោ​រួច​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក Fanta​ សម្រាប់​ការបោះឆ្នោត​។​ ពិន្ទុ​៥០​ភាគរយ ​នឹង​ត្រូវ​ផ្តល់​ដោយ​ការ​វាយតម្លៃ​ និង​៥០​ភាគរយ​ទៀត​ផ្តល់​ដោយ​ការបោះឆ្នោត​នៅ​លើ​ហ្វេ​ប៊ុ​ក។

សម្រាប់​ក្រុម​ជាប់​ក្នុង​ជម្រើស​៤​ក្រុម​ចុងក្រោយ ​នឹង​ត្រូវ​ឡើង​សំដែង​ផ្ទាល់​នៅ​លើ​ឆាក​ និង​មាន​ការផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ស្ថានីយ​ទូរទស្សន៍​ម៉ា​យ​ធី​វី​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៤​ និង​១៥​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ នៅ​មហោស្រព​ចេនឡា​។ ​អ្នក​ដែល​ឈ្នះ​លេខ​១​ នឹង​ក្លាយ​ជា​តារា​ក្នុង​Fanta MV(​វីដេអូ​ចម្រៀង​)​ និង​Upload​ទៅលើ​យូ​ធូប​ ជាមួយ​រង្វាន់​ទឹកប្រាក់​១៥០០​ដុល្លារ​អាមេរិក​ និង​រង្វាន់​Fanta​ជាច្រើន​ទៀត​។ ​ចំណែក​ក្រុម​ចំណាត់​ថ្នាក់​លេខ​២ ​ដល់​លេខ​៤ ​ក្នុង​១​ក្រុមៗ​ នឹង​ទទួល​បាន​ទឹក​ប្រាក់​៥០០​ដុល្លារ និង​រង្វាន់​Fanta​ជាច្រើន​ទៀត។

លោក​Le Ba An Binh​ នាយក​ផ្នែក​ទីផ្សារ​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​កូកាកូឡា​ប្រចាំ​នៅ​អាស៊ី​ប៉ែក​ខាងកើត​បាន​មានប្រសាសន៍​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​ថា ​«​កម្មវិធី​នេះ ​រៀបចំឡើង​ដើម្បី​សាកល្បង​គំនិត​ច្នៃប្រឌិត​ទេពកោសល្យ​តន្ត្រី​ និង​អារម្មណ៍​ នៃ​ភាព​រីករាយ​របស់​ពួកគេ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​គុណ​តម្លៃ​របស់​Fanta​។​

ប៉ុន្តែ​យើង​ដឹង​ថា​មាន​យុវវ័យ​ក្មេងៗ​ដែល​មាន​ទេពកោសល្យ​ជាច្រើន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ពួកគេ​កំពុង​ស្វែងរក​មធ្យោបាយ​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក​ ហើយ​យើង​ជឿជាក់​ថា ​ក្នុង​ការ​ដែល​ឈ្នះ​នៅ​ក្នុង​កម្មវិធី​នេះ​ នឹង​អាច​បង្កើត​បទ​ចម្រៀង​ដ៏​អស្ចារ្យ​ ដែល​នឹង​ធ្វើ​ឲ្យ​ល្បី​ទូទាំង​ប្រទេស​»។

ចំណែក​លោក ​នី​កូ​ តារា​ចម្រៀង​បាន​ពន្យល់​ថា​ «​មាន​កត្តា​សំខាន់​ចំនួន​២ សម្រាប់​ក្រុម​នីមួយៗ​ គឺ​ការ​ជ្រើសរើស​បទ​ចម្រៀង​២​បទ​ ដ៏​សក្ដិសម​សម្រាប់​ពួកគេ​ និង​វិធី​Mix​បទ​ចម្រៀង​ទាំងពីរ​បទ​នោះ​បញ្ចូល​គ្នា​ ដើម្បី​បង្កើត​ជា​បទ​ចម្រៀង​ថ្មី​មួយ​។​ ដូច្នេះ ​វា​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​ក្នុង​ការ​ជួប​ជាមួយ​ក្រុម​នីមួយៗ​ ដើម្បី​ស្វែងយល់​ពី​វិធី​ដែល​ពួកគេ​រៀបចំ​ដើម្បី​ប្រកួត​»។

កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែ​ឧសភា​ ឆ្នាំ​២០១៦​ នៅ​ទីក្រុង​កោះ​ពេជ្រ​ មាន​រៀបចំ​ការប្រកាស​ពី​ការ​ប្រឡង​ចម្រៀង​នេះ​ដល់​សាធារណៈ ​និង​មាន​ចែក​ដោយ​ឥតគិតថ្លៃ​ភេសជ្ជៈ​Fanta​ ដល់​អ្នក​ធ្វើ​ដំណើរ​ព្រម​ជា​មួយ​នោះ​ក៏​មាន​ការចូលរួម​ពី​តារា​ចម្រៀង ​នី​កូ ផង​ដែរ៕
Fanta នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​រក​យុវជន​កម្ពុជា​មាន​ទេពកោសល្យ​ផ្នែក​តន្ត្រី​