ផ្ទះ​ពលរដ្ឋ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ ត្រូវ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​៩០៥​ជួយ​ជួស​ជុល​

ផ្ទះ​ពលរដ្ឋ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ ត្រូវ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​៩០៥​ជួយ​ជួស​ជុល​

ឧត្តរមានជ័យ ៖ ផ្ទះ​១​ខ្នង ដែល​រង​ការខូចខាត​ទាំងស្រុង​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ របស់​ឈ្មោះ ភា ហៀ​ង ជា​ប្តី​ និង​ប្រពន្ធ​ឈ្មោះ នាង គ​ន្ធា ស្ថិត​នៅ​ក្នុង​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​លេខ​៩០៥ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ស៊ុំ សារឿន មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក ៩០៥ ចុះ​ជួយ​ជួសជុល ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៦ ដោយ​បាន​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ដដែល​។

ក្នុង​នោះ កម្លាំង​បាន​ស្ទូច​រុញ​តម្រង់ និង​ប្រក់​ស័ង្កសី បន្ទាប់ពី​ជួយ​ជួសជុល​ផ្ទះ​ខាងលើ​រួច កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​វរ​:៩០៥​ និង​បន្ត​ជួយ​ជួសជុល​ផ្ទះ​ផ្សេងៗ​ទៀត​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ជា​ការ​រួមចំណែក​ជួយ​ប្រជាពលរដ្ឋ ដោយមាន​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ ​និង​អាជ្ញាធរ​ខេត្ត/ស្រុក ​និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ឧត្តរមានជ័យ​ទៀត​ផង​៕