តុ​លា​ការ​ចេញ​ដី​កា​កោះ​ហៅ​ លោក​ អ៊ូ ​វីរៈ ឱ្យ​ចូល​បំ​ភ្លឺ​ជុំ​វិញ​លើ​បណ្តឹង​ C​P​P​ ហើយ​កោះ​ហៅ​​ ​លោក​ ​សុខ​ ឥ​សាន​ បំ​ភ្លឺ​ក្នុង​នាម​ដើម​បណ្តឹង​

ភ្នំ​ពេញ​៖​ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​ អម​សាលា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ ​បាន​ចេញ​ដី​ការ​កោះ​អញ្ជើញ​ លោក​ អ៊ូ​ វី​រៈ ​ប្រ​ធាន​វេ​ទិ​កា​ អ​នាគត​កម្ពុជា​ ឲ្យ​ចូលបំ​ភ្លឺ​នៅថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ ​ចំ​ពោះប​ណ្តឹង​របស់​គណបក្ស​ប្រ​ជាជន​កម្ពុជា​។​ ជា​មួយ​គ្នា​នេះ ​លោក​ សៀង​ សុខ​ ក៏​បាន​កោះហៅ​ លោក​ សុខ​ ឥ​សាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រ​ជាជន​កម្ពុជា​ បំ​ភ្លឺ​នៅ​ថ្ងៃ​​ទី៦​ ខែឧ​សភា​ ផង​ដែរ​នៅក្នុង​នាម​ ជា​ដើម​បណ្តឹង​។​ នេះបើយោងតាមដីកោះរបស់ព្រះរាជអាជ្ញារង សៀង សុខ  ទើបទទួលបាននៅថ្ងៃទី០២ ខែឧសភានេះ។កាលពីថ្ងៃទី២៥ ខែ មេ សា ​ ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា តំណាងដោយលោក សុខ ឥសាន បានដាក់ពាក្យប្តឹង លោក អ៊ូ វីរៈ ប្រ​ធាន​វេ​ទិ​កា​អ​នា​គត​ ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ជាមួយគ្នានេះ គណបក្សដ៏ធំជាងគេនៅកម្ពុជា បាន​ទាម​ទារសំណង ដែលធ្វើប៉ះពាល់ដល់គណបក្ស […]