ការមួយរោងនេះ ត្រូវនឹងអត្ថន័យបទ «ផ្គរប៉ៃលិន » (មានវីដេអូ)

ភ្នំពេញ៖ ព្យុះអើយបោកបក់រោងការចោលទៅ  កុំឲ្យអាស្រូវញាតិផៅថាខ្ញុំក្បត់ចិត្ត  ប៉ៃលិនអូតង សូមបងអាណិត ខ្ញុំការមែនពិត តែចិត្តខ្ញុំស្មោះរយជាតិ។ ឃ្លាខាងលើនេះ មាននៅក្នុងបទចម្រៀង «ផ្គរប៉ៃលិន » ដែលច្រៀងដោយលោកស្រី រស់ សេរីសុទ្ធា និងត្រូវបាន អ្នកចម្រៀងសារក្រោយ យកមកច្រៀងសារជាថ្មីវិញ ដែលច្រៀងដោយ តារាចម្រៀង ហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា។

ប៉ុន្តែរឿងមួយជាក់ស្តែង នៅលើទឹកដីប៉ៃលិន តែម្តង ជាមួយនឹងហេតុការណ៍ ខ្យល់កន្ទ្រាក់ ដែលបានកើត ឡើងនៅពេលថ្មីៗនេះ បានបក់បោកទៅលើ រោងការមួយ ដែលកំពុងរៀបចំ ទទួលភ្ញៀវទៅហើយនោះ ធ្វើឲ្យភ្ញៀវដែលចូលរួមរួតរះ ជួយមួយដៃមួយជើង ទប់រោងការ កុំឲ្យខ្យល់បក់ប៉ើង ។ តាមរយៈវីដេអូឃ្លិបនេះ យើងអាចនិយាយបានថា ជារឿងគួរឲ្យអស់សំណើចបន្តិច និង គួរឲ្យអាណិត បន្តិចផងដែរ ខណៈដែលរោងការមួយនេះ ស៊ីទៅនឹងអត្ថន័យនៃបទចម្រៀង «ផ្គរប៉ៃលិន » ៕
ទស្សនាវីដេអូឃ្លិប ដូចខាងក្រោមនេះ៖

ការមួយរោងនេះ ត្រូវនឹងអត្ថន័យបទ «ផ្គរប៉ៃលិន » (មានវីដេអូ)