សូម​អ្នក​ប្រយ័ត្ន​ពី​ចំនុច​ទាំង​៤​ពេល​ដែល​ឲ្យ​កូន​ញ៉ាំ​ពង​មាន់​!

សូម​អ្នក​ប្រយ័ត្ន​ពី​ចំនុច​ទាំង​៤​ពេល​ដែល​ឲ្យ​កូន​ញ៉ាំ​ពង​មាន់​!

​ពងមាន់​គឺជា​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ជាច្រើន​នៅក្នុង​នោះ ដូចនេះ​វា​ជា​អាហារ​ដ៏​ល្អ​ក្នុង​ការជួយ​កូន​អ្ន​កឲ្យលូតលាស់​បានល្អ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ឲ្យ​កូន​ញ៉ាំ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​ចំនុច​មួយចំនួន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​មិន​ត្រូវ​ញ៉ាំ​តែ​ពងមាន់​
​នៅពេល​ដែល​អ្នក​ឲ្យ​កូន​ញ៉ាំ​ពង​មាន់ អ្នក​មិន​ត្រូវឲ្យ​គេ​ញ៉ាំ​ដោយ​មិន​លាយ​ជាមួយ​អាហារ​ផ្សេងៗ​ឡើយ ព្រោះ​នៅក្នុង​ពងមាន់​មាន​ប្រូតេអ៊ីន​ច្រើន​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​របស់​កូន ព្រោះ​វា​នៅ​ទន់ខ្សោយ​នៅឡើយ ដូចនេះ​អ្នក​គួរតែ​យក​ផ្នែក​លឿង​នៃ​ពងមាន់​នោះ​កិន​ឲ្យ​ម៉ត់ ហើយ​លាយ​ជាមួយ​បបរ​ឲ្យ​កូន​ញ៉ាំ​ទើប​ល្អ​។​

​ក្រោយ​អាយុ​មួយ​ខួប​
​នៅពេល​ដែល​កូន​មិនទាន់​ដល់​អាយុ​មួយ​ខួប អ្នក​មិន​ត្រូវ​ឲ្យ​ញ៉ាំ​ពងមាន់​ផ្នែក​លឿង​នោះទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​កូន​អ្នក​មាន​ជំងឺ​ប្រតិកម្ម​បាន ម្យ៉ាងទៀត​អ្នក​ក៏​មិន​ត្រូវឲ្យ​គេ​ញ៉ាំ​ផ្នែក​សដែរ ព្រោះ​វា​មាន​ប្រូតេអ៊ីន​ខ្ពស់​ដែល​អាច​ប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​កូន ដូចនេះ​អ្នក​គួរតែ​ចាំ​ដល់​កូន​ក្រោយ​អាយុ​មួយ​ខួប​ទើប​ឲ្យគេ​ញ៉ាំ ហើយ​ត្រូវតែឲ្យ​គេ​សាកល្បង​បន្តិចម្តងៗ ដោយ​មិន​ត្រូវឲ្យ​គេ​ញ៉ាំ​ម្តង​មួយ​គ្រាប់ទេ​។​

​ពងមាន់​មិន​ឆ្អិន​
​អ្នក​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ពងមាន់​ដែល​មិនសូវ​ឆ្អិន​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​បាន ដូចនេះ​អ្នក​គួរតែ​ឲ្យគេ​ញ៉ាំពង​មាន់​ដែល​ចំហុយ ឬ​ស្ងោរ បើ​ស្ងោរ​អ្នក​ត្រូវ​តែ​ស្ងោរ​ចំនួន​៧​នាទី​ទៅ​បាន​ហើយ បើ​ស្ងោយ​យូរពេក វា​អាច​បាត់បង់​សារធាតុចិញ្ចឹម​បាន​។​

​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ពងមាន់​ចៀន​
​ប្រសិន​ជា​អ្នក​យក​ពងមាន់​ទៅ​ចៀន វា​នឹង​រុំ​ខ្លាញ់​ជាច្រើន​នៅ​ជុំវិញ​នោះ ដូចនេះ​បើ​កូន​ញ៉ាំ​ច្រើន វា​នឹង​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន ហើយ​ក្រោយពេល​ដែល​អ្នក​ចៀន​រួច ពងមាន់​នោះ​ក៏​បាត់បង់​សារធាតុចិញ្ចឹម​ដែរ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • សូម​អ្នក​ប្រយ័ត្ន​ពី​ចំនុច​ទាំង​៤​ពេល​ដែល​ឲ្យ​កូន​ញ៉ាំ​ពង​មាន់​!已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:សុខភាពកុមារ
Tags: