មុខងារ​ថ្មី​លើ​កម្មវិធី​ Messenger អាច​ប្រើ​ប្រាស់​បាន​ហើយ

ក្រុមហ៊ុន​ Facebook បាន​បញ្ចេញ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​មុខងារ​ថ្មី​លើ​កម្មវិធី​ Messenger ក្រោយ​ពី​បាន​ប្រកាស​កាល​ពី​ដើម​ខែ​មេសា​ កន្លង​ទៅ​នេះ។​

 

មុខងារ​ថ្មី​លើ​កម្មវិធី​ Messenger អាច​ប្រើ​ប្រាស់​បាន​ហើយ

 


មុខងារ​ថ្មី​​មាន​ឈ្មោះ​ថា​ Messenger Codes ដែល​​ដំណើរ​ការ​ដោយ​វា​បន្ថែម​សញ្ញា​ចុចៗ​មួយ​ចំនួន​លើ​រូបភាព​នៃ​គណនី​ Messenger របស់​អ្នក​ប្រើប្រាស់​។ ការ​ធ្វើ​ដូច​នេះ​ដើម្បី​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​​យក​កាមេរ៉ា​ទូរសព្ទ​ស្កេន​រូបភាព​របស់​អ្នក​ ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​ភ្លាមៗ​ ទោះ​បី​មិន​មាន​ Friend ជា​មួយ​គ្នា​ក្ដី។

 

មុខងារ​ថ្មី​លើ​កម្មវិធី​ Messenger អាច​ប្រើ​ប្រាស់​បាន​ហើយ

 

ដើម្បី​ធ្វើ​ការ​ស្កេន​ Code គ្រាន់​តែ​បើ​កកម្មវិធី​ Messenger របស់​អ្នក​ឡើង​រួច​ស្វែង​រក​ ពាក្យ​ថា​ Scan Code បន្ទាប់​មក​ចាប់​ផ្ដើម​យក​កាមេរ៉ា​​ស្កេន​លើ Messenger Codes របស់​បុគ្គល​ដែល​អ្នក​ចង់​ Chat ជា​មួយ​ជា​ការ​ស្រេច៕​​​​​

 

ចុច​អាន៖ កាមេរ៉ា​ Google ថត​ជាប់​​ឡាន​របស់​​​ខ្លួន​បើក​​​ល្មើស​ច្បាប់​ចរាចរ ចុះ​លទ្ធផល​ម៉េចវិញ?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge