Land Cruiser​ ​កង់​ ​៦​ ​ម៉ាស៊ីន​ខ្លាំង​ មិន​ភ័យ​រឿង​ជាប់​ផុង​

​ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​បាន​ដឹង​ពី​សមត្ថភាព​ ​និង​គុណ​ភាព​របស់​រថយន្ត​ ​Land Cruiser ប៉ុន្តែ​​​នឹង​​ភ្ញាក់​ផ្អើល​ជា​មិន​ខាន​ ​ជា​មួយ​នឹង​រថយន្ត​ ​Land Cruiser​ ​កង់ ​៦ ម៉ាស៊ីន​ដ៏​ខ្លាំង​ ដែល​​អាច​បើក​បរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។​

 

Land Cruiser​ ​កង់​ ​៦​ ​ម៉ាស៊ីន​ខ្លាំង​ មិន​ភ័យ​រឿង​ជាប់​ផុង​

 

Land Cruiser​ ​ដែល​មាន​កង់​៦​ ​នេះ​​មិន​មែន​ជា​ផលិត​ផល​ផ្លូវ​ការ​របស់​ ​Land Cruiser​​​ ​នោះ​ទេ​ ​ដោយ​វា​ជា​សមិទ្ធផល​ដែល​កែ​ច្នៃ​រួម​គ្នា​រវាង​អ្នក​ជំនាញ​ខាង​រថយន្តរបស់​​ឌុយបៃ​ ​និង​អូស្ត្រាលី​។​ ​

 

Land Cruiser​ ​កង់​ ​៦​ ​ម៉ាស៊ីន​ខ្លាំង​ មិន​ភ័យ​រឿង​ជាប់​ផុង​

 

Land Cruiser ម៉ូដែល​នេះ​​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​ ​Super Charge​ ​ចំនួន ​៦​ ​ចំណុះ​ ​៤ លីត្រ​ ​​ដែល​មាន​កម្លាំង​ ​៤០០សេះ​ ​ប្រើ​ប្រាស់​ប្រអប់​លេខ​ចំនួន​ ​៥ វគ្គ។​ ​ចំពោះ​ចំណុច​ពិសេស​នៃ​ ​land Cruiser​ ​កង់ ​៦​ ​​នេះ ​មិន​អាច​ជាប់​ផុង​បាន​ដោយ​ងាយ​នោះ​ទេ​ ​ព្រោះ​ម៉ាស៊ីន​របស់វា​អាច​ទាញ​កង់​បាន​ទាំង ​៦​ ​ឬ​ដែល​អាច​ហៅ​បាន​ថា​ ​៦*៦​៕​

 

 

​អាន​បន្ត​ ​៖​ ​ច្នៃ​រថយន្ត​​លេង​​ម៉ូត​ដូច​​តួ​ ​Super hero​ ឃើញ​ហើយ​ចង់​លង់

 

​ប្រែ​សម្រួល​ ​៖ ​រដ្ឋ​
​ប្រភព​ ​៖​ ​​carscoops