25 O ជាស្លាកលេខថ្លៃបំផុត នៅចក្រភពអង់គ្លេស ក្នុងចំណោមស្លាកលេខ ទាំង៧

អង់គ្លេស៖ ស្លាកលេខរថយន្តដែលថ្លៃបំផុត ដែលមិនធ្លាប់បានលក់ចេញ ដោយភ្នាក់ងារ ចុះបញ្ជីស្លាកលេខ និងយានយន្ត នៅចក្រភពអង់គ្លេស  ជាមួយនឹងស្លាកលេខ 25 O  ដែលលក់ចេញ ក្នុងតម្លៃ ៥១៨.០០០ ផោន ។

យោងតាម carmagazine បានឲ្យដឹងថា ស្លាកលេខ 25 O ជាស្លាកលេខថ្លៃជាងគេ នៅក្នុងចំណោម ស្លាកលេខ ៦ផ្សេងទៀត ដែលលក់ចេញ ដោយស្ថាប័នខាងលើ។

ខាងក្រោមនេះគឺជា ស្លាកលេខទាង ៧ ដែលថ្លៃបំផុត នៅចក្រភពអង់គ្លេស៖

១.ស្លាកលេខ  25 O  តម្លៃ ៥១៨.០០០ ផោន ប្រហែល ៧៥៧.០០០ ដុល្លារ ដែលលក់ចេញ នៅខែវិច្ឆិកា ឆ្នាំ២០១៤ ។

២.ស្លាកលេខ 1D  តម្លៃ ៣៥២.០០០ ផោន ប្រហែល ៥១៤.៨១៧ដុល្លារ ខែមីនា ឆ្នាំ២០០៩។

៣.ស្លាកលេខ  51 NGH  តម្លៃ ២៥៤.០០០ ផោន ប្រហែល ៣៧១.៤៨៧ ដុល្លារអាម៉េរិក លក់ចេញនៅខែ មេសា ឆ្នាំ២០០៦។

៤.ស្លាកលេខ 1 RH  តម្លៃ ២៤៧.០០០ ផោន ប្រហែល ៣៦១.២៤៩ ដុល្លារអាម៉េរិក លក់ចេញនៅខែ វិច្ឆិកា ឆ្នាំ២០០៨។

៥.ស្លាកលេខ K1 NGS  តម្លៃ ១៨៥.០០០ ផោន ប្រហែល ២៧០.៥៧១ ដុល្លារអាម៉េរិក លក់ចេញនៅខែ ធ្នូ ឆ្នាំ១៩៩៣ ។

៦. ស្លាកលេខ 1O  តម្លៃ ១៧០.០០០ ផោន ប្រហែល ២៤៨.៦៣៣ ដុល្លារអាម៉េរិក លក់ចេញនៅខែមករា ឆ្នាំ២០០៩។

៧.ស្លាកលេខ 1A  តម្លៃ ១៦០.០០០ ផោន ប្រហែល ២៣៤.០០៨ ដុល្លារអាម៉េរិក លក់ចេញកាលពីខែធ្នូ ឆ្នាំ ១៩៨៩ ៕

25 O ជាស្លាកលេខថ្លៃបំផុត នៅចក្រភពអង់គ្លេស ក្នុងចំណោមស្លាកលេខ ទាំង៧

  • 25 O ជាស្លាកលេខថ្លៃបំផុត នៅចក្រភពអង់គ្លេស ក្នុងចំណោមស្លាកលេខ ទាំង៧已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:កំសាន្ត