ទឹកដូងល្អ ចំពោះសុខភាព

ទឹកដូង ជាភេសជ្ជៈដែលអាចពិសារ បំបាត់អាការស្រែកទឹក បានយ៉ាងល្អ ព្រោះវាមានរសជាតិផ្អែមត្រជាក់។ ក្រៅពីនេះ វាមានប្រយោជន៍ សម្រាប់រាងកាយទៀតផង ព្រោះអាចព្យាបាលជំងឺផ្សេងៗ បានយ៉ាងមានប្រសឹទ្ធភាព។ បណ្តេញជាតិពុល និងជួយលាងជម្រះកាយបានយ៉ាងល្អៈ មុនមករដូវឬ អ្នកដែលរដូវ មកមិនទៀត គួរពិសារទឹកដូង ព្រោះវាជួយជំរុញឲ្យរាងកាយ បណ្តេញវត្ថុកខ្វក់ ចេញមក ធ្វើឲ្យរាងកាយមានតុល្យភាព។

ព្យាបាលអាការរាគរូសៈ នៅក្នុងទឹកដូង មានជាតិក្លុយកូស ដែលអាចបឺតស្រូប បានងាយ ព្រោះនៅពេល រាគរូស អាចនឹងបាត់បង់ សារជាតិគ្លុយកូស ដល់ថ្នាក់បាត់បង់សតិបាន ។នៅពេលដែលអ្នកពិសារ ទឹកដូង ចូលទៅវានិងអាចបំបាត់ អាការរាគរូស បាន យ៉ាងមានប្រសឹទ្ធភាព។

កាត់បន្ថយជាតិអាស៊ីតៈ នៅក្នុងទឹកដូង មានភាពជាបាស ទើបគេនិយមយក មកព្យាបាលជំងឺ ដែលមានជាតិអាស៊ីត លើសនៅក្នុងរាងកាយ។

បំប៉នរាងកាយៈ ទឹកដូងជាថ្នាំបំប៉នកម្លាំង មួយបែបនឹងជាថ្នាំបំប៉នសរសៃ ឬព្យាបាលជំងឺឆ្អឹង បញ្ចុះព្រូនបានយ៉ាងល្អ។ ប៉ុន្តែសម្រាប់អ្នក ដែលកើត ជំងឺតម្រងនោម និងទឹកនោមផ្អែម មិនសមស្របនិង ការពិសារទឹកដូងទេ ព្រោះនៅក្នុង ទឹកដូងមានសារជាតិ គ្លុយកូស ដែលនាំមកនូវផលអាក្រក់ ច្រើនជាងផលល្អ តែសម្រាប់ មនុស្សទូទៅ អាចទទួលទាន ពេលណាក៏បាន។

ទឹកដូងល្អ ចំពោះសុខភាព