បញ្ហា​វីរុស​Zika​និង​នយោបាយ​ធ្វើ​ឱ្យ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​អូ​ឡាំ​ពិ​ក​លក់​មិន​ដាច់

អ្នក​រៀបចំ​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​ហ្គេ​ម​២០១៦ នៅ​ប្រេ​ស៊ី​ល កំពុង​ជួប​បញ្ហា​ដោយសារ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​លក់​មិន​ដាច់​បន្ទាប់​ពី​ផ្ទុះ​វីរុស​Zika និង​ចលាចល​នយោបាយ​ខណៈ​ការ​ប្រកួត​នៅ​សល់​ពេល​តែ​៤​ខែ​ទៀត ។

របាយការណ៍​បង្ហើប​ឱ្យ​ដឹង​ថា សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​អូ​ឡាំ​ពិ​ក​នៅ​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ បច្ចុប្បន្ន​លក់​បាន​ត្រឹមតែ​៥០% ខណៈ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេ​ម​ដែល​ចាប់ផ្ដើម​ក្រោយ​ពេល​ចប់​ការ​ប្រកួត​អូ​ឡាំ​ពិ​កល​ក់បាន​តែ​១២%​ប៉ុណ្ណោះ​។

លោក​Ricardo Leyser ប្រធាន​គណៈកម្មការ​កីឡា​ប្រេ​ស៊ី​ល​ថ្លែង​ថា​៖«​យើង​ដឹង​ថា ប្រជាជន​ប្រេ​ស៊ី​ល​នៅ​មិន​ទាន់​យកចិត្តទុកដាក់​កីឡា​អូ​ឡាំ​ពិ​ក​ទេ ហេតុ​ដូច្នេះ​យើង​ត្រូវ​ព្យាយាម​ទាក់ទាញ​ពួក​គេ​ឱ្យ​ចាប់អារម្មណ៍​ដើម្បី​ទិញ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​» ៕