លទ្ធផល​១២​គូ​ ពាន​ Khmer Real Estate សប្តាហ៍​ទី​៥

ការ​ប្រកួត​ពាន​រង្វាន់​ Khmer Real Estate ប្រចាំ​ឆ្នាំ​២០១៦​​សប្ដាហ៍​ទី​៥ បាន​បញ្ចប់​ទៅ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​ ស្រប​​ដែល​ក្រុម DN នៃ​ពូល​A និង​ ក្រុម White Tiger នៃ​ពូល​B បាន​ប្រកាស​ដក​ខ្លួន​ចេញ ជំនួស​មក​វិញ​ដោយ​ក្រុម DG ជំនួស​ក្រុម​ DN និង​ក្រុម​ CMU ជំនួស​ក្រុម White Tiger ។ (ក្រុម​ទាំង​ពីរ​ដែល​ចូល​ជំនួស​នេះ គឺ​គ្រាន់​តែ​ប្រកួត​ដើម្បី​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ ពោល​គ្រប់​ក្រុម​ដែល​ប្រកួត​ជាមួយ​ ក្រុម​ទាំង​ពីរ​នេះ នឹង​ឈ្នះ​ ៣-០​ ជា​ស្វ័យប្រវត្តិ) ។

 

លទ្ធផល​១២​គូ​ ពាន​ Khmer Real Estate សប្តាហ៍​ទី​៥ក្រុម HHK

ពូល​ A កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ក្រុម​និស្ស័យ Blue បាន​យក​ឈ្នះ​ក្រុម​ Dragon យ៉ាង​ចាស់​ដៃ ៧-២​ ខណៈ​ពេល​ដែល​ក្រុម Media អាច​រក​បាន​3ពិន្ទុ​មក​វិញ​ ក្រោយ​យក​ឈ្នះ​ក្រុម DG ដោយ​លទ្ធផល​ ៣-០ ។

 

​ក្នុង​ពូល​​ A ​ដដែល​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​ ក្រុម​V.Train ក៏​អាច​រក​ជ័យ​ជម្នះ​របស់​ខ្លួន​បាន​វិញ​ដែរ​ ដោយ​លត់​ក្រុម HHK ដោយ​លទ្ធផល​ ៦-៣​ ខណៈ​ក្រុម VFC នឹង​ក្រុម Good Hill ចែក​គ្នា​ម្នាក់ 1ពិន្ទុ ដោយ​លទ្ធផល​ស្មើ​គ្នា ១-១ ។ ចំណែក​ឯ​ក្រុម RFL ឈ្នះ​ក្រុម​ ក​ United ដោយ​លទ្ធផល​ ប្រផុតប្រផើយ​ ដោយ​លទ្ធផល ៣-២ ។

 

លទ្ធផល​១២​គូ​ ពាន​ Khmer Real Estate សប្តាហ៍​ទី​៥សកម្មភាព​ប្រកួត​កន្លង​មក

 

​សម្រាប់​ពូល​ B វិញ​ ​ការ​ប្រកួត​ក្នុង​ថ្ងៃ​សៅរ៍ ក្រុម កូន​ខែ្មរ​ អាច​រក​ ៣​ពិន្ទុ​មក​វិញ​ ដោយ​យក​ឈ្នះ Ford ដោយ​លទ្ធផល​ ៣-០ ខណៈ​ពេល​ដែល​ក្រុម​ស្ថាបនា យក​ឈ្នះ​ក្រុម​បាសាក់​ ដោយ​លទ្ធផល​បច្ចេកទេស ៤-១ ។

 

៤​គូ​ទៀត​នៅ​ពូល B ​ដែល​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ ក្រុម​ រុក្ខា​កីឡា បាន​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​លត់​ក្រុម ព្រៃ​សាលា ដោយ​លទ្ធផល ៤-១ ។ ក្រុម​អាកាសចរណ៍​ស៊ីវិល បាន​យក​ឈ្នះ​ក្រុម Black Eagle ​​ដោយ​លទ្ធផល​ ៤-១​ខណៈ​ពេល​ដែល​ក្រុម EDC ឈ្នះ​ក្រុម V.K United ដោយ​លទ្ធផល ១-០ និង​ក្រុម Anvaya​យក​ឈ្នះ​ក្រុម CMU(ខ្លា​ស) ដោយ​លទ្ធផល ៣-០​ ។

 

លទ្ធ​ផល​​សប្ដាហ៍​ទី ៥

 

ពូល A

 

ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មេ​សា ឆ្នាំ​២០១៦
និស្ស័យ Blue ៧-២ Dragon
Media ៣-០ DG (DN Youth)

ថៃ្ង​អាទិត្យ​ ទី១ ខែ​ឧសភា ឆ្នាំ២០១៦

YFC ០-០ ​Good Hill
V.Train ៦​-៣ ​HHK
RFL ៣​-២​ ពួកម៉ាក United
Khmer United ៩​-០​ White Bird

 

ពូល B
ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មេ​សា ឆ្នាំ​២០១៦
Ford ០​-៣​ កូនខែ្មរ
បាសាក់ ៤​-១​ បាសាក់
ថៃ្ង​អាទិត្រ​ ទី១ ខែ​ឧសាភា ឆ្នាំ២០១៦
EDC ០​-១​ V.K United
រុក្ខាកីឡា ៤​-១​ ពៃ្រសាលា
Anvaya ៣​-០​ CMU(ខ្លាស)
អាកាសចរណ៍ស៊ីវិល ៤​-១​  Black Eagle

អត្ថបទ៖ មួន សុគន្ធតារា