តំបន់​ខ្លះ​ក្ដៅ​ពេក​ដល់​ជាង ៤០អង្សា ក្រសួង​អប់រំ​សម្រេច​បន្ថយ​ម៉ោង​សិក្សា

ដើម្បី​បង្ការ​ហានិភ័យ​និង​ចៀស​វាង​ជំងឺ​ផ្សេងៗ​ចំពោះ​សិស្សានុសិស្ស​បណ្ដាល​មក​ពី​ការ​ឡើង​កម្ដៅដល់​ ៤២ ឬ​ ៤៣ អង្សា​នៅ​តំបន់​ខ្លះ ក្រសួង​អប់រំ​យុវជន​និង​កីឡា​សម្រេច​សម្រួល​​ពេលវេលា​រៀន​សូត្រ​របស់​សិស្ស​កន្លះ​ម៉ោង​ពី​ការ​រៀន​ប្រចាំ​ថ្ងៃ​នៅ​សាលា ​ព្រម​ទាំង​ណែនាំ​ដល់​គ្រឹះស្ថាន​សិក្សា​សាធារណៈ អំពី​ការ​ថែរក្សា​សុខភាព​ផង​ដែរ។​

 

តំបន់​ខ្លះ​ក្ដៅ​ពេក​ដល់​ជាង ៤០អង្សា ក្រសួង​អប់រំ​សម្រេច​បន្ថយ​ម៉ោង​សិក្សា

 

​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ចេញ​សេចក្ដី​ប្រកាស​ដូច​ខាង​ក្រោម​ថា៖

– ពេល​ព្រឹក​ចូល​រៀន​ម៉ោង ៧:០០ ដល់ ១០: ៣០ និង​ពេល​រសៀល ១៣:៣០ ដល់ ១៧:០០
– គ្រប់​សាលា​ត្រូវ​ត្រៀម​ទឹក​សម្រាប់​គ្រូ សិស្ស​ប្រើ​ប្រាស់ និង​ណែ​នាំ​ឱ្យ​សិស្ស​យក​ទឹក​ឆ្អិន​មក​ផឹក
– ក្នុង​មួយ​ម៉ោង​សិក្សា​លោក​គ្រូ អ្នក​គ្រូ ត្រូវ​ឱ្យ​សិស្ស​ឈប់​សម្រាក​ឬ​ចេញ​លេង​រយៈ​ពេល​១៥​នាទី
ពេល​រៀន​ត្រូវ​បើក​ទ្វារ បង្អួច​បន្ទប់​រៀន​ឱ្យ​ស្រឡះ​ល្អ​និង​ពេល​ចេញ​លេង​ឱ្យ​សិស្ស​លេង​ក្នុង​ម្លប់
– ធ្វើ​របាយការណ៍​បូក​សរុប​ប្រចាំ​ខែ​ពី​ស្ថានភាព​សិក្សា​ក្នុង​រយៈពេល​ឡើង​កម្ដៅ និង​របាយការណ៍​ពិសេស​ក្នុង​ករណី​មាន​ប្រធាន​សក្តិ រួច​ផ្ញើ​ជូន​តាម​ឋានានុក្រម​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍
-​ករណី​មាន​រលក​កម្ដៅ​លើស​ប្រក្រតី ត្រូវ​ទាក់​ទង​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ក្រុង​ស្រុក ខណ្ឌ និង​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ខេត្ត ដើម្បី​សុំ​គោលការណ៍​និង​វិធាន​ការ​ដោះ​ស្រាយ។

 

តំបន់​ខ្លះ​ក្ដៅ​ពេក​ដល់​ជាង ៤០អង្សា ក្រសួង​អប់រំ​សម្រេច​បន្ថយ​ម៉ោង​សិក្សា

អត្ថបទ៖ លឹម សុ​នា