អា​មេ​រិ​ក ​និង​ឥណ្ឌា​ពិភាក្សា​ពី​វត្តមាន​នាវាចម្បាំង​ចិន​នៅ​មហាសមុទ្រ​ឥណ្ឌា

រដ្ឋធានី​ញូ​វ​ដេ​លី / ក្រុង​ហុងកុង (​ព័​ត៌​មាន​រ៉ូ​ទ័​រ​) ៖ មន្ត្រី​យោធា​បាន​និយាយ​ថា ឥណ្ឌា​ និង​សហរដ្ឋអាមេរិក បាន​តាមដាន ​និង​ពិភាក្សា​អំពី​វត្តមាន​នាវាចម្បាំង​ចិន​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​។ ​កិច្ច​ពិភាក្សា​នេះ ​បាន​ធ្វើ​ឲ្យ​មានការ​ជឿនលឿន​ និង​បង្កើន​ទំនាក់ទំនង​រវាង​ក្រុង​ញូ​វ​ដេ​លី និង​វ៉ា​ស៊ី​ន​តោន ខណៈ​ដែល​ចិន​បង្កើន​សកម្មភាព​ផ្នែក​យោធា​នៅ​ក្រោម​សមុទ្រ​។

ទន្ទឹម​គ្នា​នេះ​ដែរ​ លោក ខូ​លី​ន កោះ​ អ្នកជំនាញ​កប៉ាល់មុជទឹក​មួយ​នៅ​សាលា​សិក្សា​អន្តរជាតិ អែ​ស រ៉ា​ចា​រ៉ាត​ណា​ម របស់​សាំង​ហ្កា​ពួរ បាន​និយាយ​ថា ការ​បង្កើន​សកម្មភាព​នាវាមុជទឹក​ចិន​នៅ​មហាសមុទ្រ​ឥណ្ឌា ត្រូវ​បាន​គេ​ឃ្លាំមើល​នៅ​ទូ​ទាំង​តំបន់​នេះ​។

ចំណែក លោក ដេ​វី​ដ ប្រ៊ូ​ស្ទឺ​ អ្នកជំនាញ​ខាង​យុទ្ធសាស្ត្រ  ក្នុង​មហាសមុទ្រ​ឥណ្ឌា​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​បាន​និយាយ​ថា​ ការ​សហការ​គ្នា​ប្រឆាំង​នាវាមុជទឹក​របស់​ចិន កាន់តែ​សន្ទុះ ​ក្នុង​នោះ​ក៏​មាន​ប្រទេស​អូស្ត្រាលី និង​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​កមួយ​ចំនួន​ទៀត ​ដែល​ទើប​បញ្ចេញ​នាវាមុជទឹក​ថ្មី​ចំនួន​១២​គ្រឿង នៅ​មហាសមុទ្រ​ឥណ្ឌា និង​ប៉ា​ស៊ី​ហ្វិ​ក​៕