គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​

គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​

បាត់ដំបង ​៖ ប្រជាពលរដ្ឋ​២៤៦៥​នាក់ នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​ទទួល​សេវា​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ ​ជូន​ប្រជាពលរដ្ឋ ​ដោយ​ឥត​​គិត​ថ្លៃ​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ ដែល​កម្មវិធី​នេះ​ដឹកនាំ​ដោយ លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផា​ណ្ណា ប្រធាន​ប្រតិបត្តិ​សមាគម​គ្រូពេ​ទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ តំណាង​ លោក ហ៊ុន ម៉ាណែត និង​លោកស្រី ព្រមទាំង​មានការ​អ​ញ្ជើញ​ចូលរួម ពី​អាជ្ញាធរ​ខេត្ត-ស្រុក ក្រុមការងារ​ចុះ​ជួយ​ស្រុក យុវជន​សប្បុរសជន​ផង​ដែរ។​

​ លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បាន​មានប្រសាសន៍ថា ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​ដ៏​ឈ្លាសវៃ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ​ហ៊ុន សែន ដើម្បី​ផ្តល់​ការពិនិត្យ ​និង​ព្យាបាល​ជំងឺ​ផ្សេងៗ​ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​តាម​ទី​ជនបទ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សា​សនា អ្វី​ឡើយ​។

ជាក់ស្តែង​ថ្ងៃនេះ ក្រោម​ការណែនាំ​របស់​ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​ស្នើឲ្យ​ក្រុម​វេជ្ជ​បណ្ឌិត ​និង​និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​នេះ ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​គិតថ្លៃ​នៅ​ក្នុង​ស្រុក​ទឹកផុស​នា​ពេល​នេះ​។

​លោក ជៀម ចន្ទ​សុភ័ណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​មានប្រសាសន៍ថា សក​ម្មភាព​មនុស្សធម៌​ដ៏ល្អ​ប្រពៃ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ នៅក្នុង​ទឹកដី​ខេត្ត​បាត់ដំបង​នា​ថ្ងៃនេះ​គឺ សបញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ដល់​ជីវភាព​រស់នៅ ​និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​បាណន់ ក៏​ដូចជា​ប្រជាជន​នៅ​ទូទាំង​ប្រ​ទេស​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ លើស​ពី​នេះ​ក្រុម​វេជ្ជបណ្ឌិត​ និង​និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សប្បាយ​រីករាយ​ និង​ស្និទ្ធ​ស្នាល​ក្រៃលែង​តាមរយៈ​ភាព​រួសរាយ​រាក់ទាក់​ និង​ការ​ព្យាបាល​ដោយ​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ពួក​គា​ត់​។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ដែល​បាន​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ ក៏​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករា​យ និង​ថ្លែងអំណរគុណ​ចំពោះ​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ពួកគាត់​។​ នៅក្នុង​បេសកកម្ម​មនុស្សធម៌ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ប្រជាពលរដ្ឋ​តាម​នា​ពេល​នេះ ក៏​មាន​ការ​ចូល​រួម​សហការ​ពី​សំណាក់​អង្គការ​ដៃគូ​ផង​ដែរ​។​
​ ​
សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​០២​ហើយ​ ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ​នៅ​លើ​ទឹកដី​បាត់ដំបង ដែល​លើក​ទី​០១ ​បាន​ចុះ​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​បាន​ចំនួន​ជាង​១៨០៣​នាក់ ​និង​ចុះ​ពិនិត្យ​ព្យាបាល ជំងឺ​ទូទៅ ជំងឺ​រោគ​ស្ត្រី ពិនិត្យ​អេកូ​បេះដូង ជំងឺ​មាត់​ធ្មេញ ច្រមុះ ​ត្រចៀក ​បំពង់ក វះកាត់​តូច និង​ពិនិត្យ​ឈាម​ឥតគិតថ្លៃ ប្រជាពល​រដ្ឋ​ដោយ​ឥតគិតថ្លៃ​ នៅ​ស្រុក​បាណន់​បាន​ចំនួន​២៤៦៥​នាក់៕​